អំណោយសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ដល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១១៩០គ្ រួសារ នៅ៦ទីតាំងនៅក្រុងសិរីសោភ័ណនិងស្រុកមង្គលបុរី

បន្ទាយមានជ័យ៖ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ-ប្រធានគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយ តំណាង​ ឯកឧត្ដម នាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី គន់ គឺម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រុមការងារ បានចែកអំណោយស្បៀងរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១ ១៩០គ្រួសារនៅ៦ទីតាំងដែលមកពីសង្កាត់ទឹកថ្លា អូរអំបិល ព្រះពន្លា ក្រុងសិរីសោភ័ណនិងឃុំបត់ត្រងស្រុកមង្គលបូរី នារសៀលថ្ងៃទី១ខែតុលាឆ្នាំ២០២១។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ-ប្រធានគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយមានបនរសាសន៍ថា៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ រួមទាំងទឹកជំនន់ ភាពរំងស្ងួត ខ្យល់ព្យុះកន្ត្រាក់ និងគ្រោះថ្នាកជាយថាហេតុ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក។

អំណោយលើកទី២នេះ ក្នុង១គ្រួសារៗទទួលបាន អង្ករ២០គក្រ មី១កេស ទឹកសុទ្ធ ទឹកត្រី ម៉ាស សាប៊ូដុំ ។

សូមបញ្ជាក់ថា៖ ខេត្តបន្ទាយមានជ័យ បាននិងកំពុងរង់ការជន់លិច យ៉ាងធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីប្រទេសថៃ។ ទឹកជំនន់នេះ បានធ្វើឱ្យប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣៨ឃុំ-សង្កាត់ និងប៉ះពាល់ប្រជាជនប្រមាណ ១៨,៧១៥គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាពប្រមាណ ១,១៩០គ្រួសារ៕ដោយ៖ឃិន គន្ធា