​កម្មករ​-​ការ​នី​ក្រុមហ៊ុន​វឹ​ន​នី​ង ដ្រា​ហ្គ​ន ឡេ​ត​ដឺរ​វែ​រ​ប្រមាណ​ជាង​៤០០​នាក់​តវ៉ា​ទាម​ទរ​លក្ខ​ខ័​ណ្ឌ​ការងារ​១៥​ចំណុច​

0

​ ​កំពង់ស្ពឺ ៖ កម្មករ​-​ការ​នី​ប្រមាណ​ជាង​៤០០​នាក់ បាននាំគ្នា​ផ្ទុះ​ការតវ៉ា​កាល​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៤ ស្ថិត​តាមផ្លូវ​ជាតិ​លេខ​៤១ ក្នុងភូមិ​ដូន​កែវ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដើម្បី​ទាមទា​សុំឱ្យ​ថៅកែ​ដំឡើង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ និង​សុំ​ដក​ប្រធាន​រដ្ឋបាល​ចេញ​ផងដែរ ។​ ​20140821_075911

ក្រុមកម្មករ​-​ការ​នី​ដែល​កំពុង​តវ៉ា​នៅមុខ​រោងចក្រ បាន​និយាយថា ពួកគាត់​នាំគ្នា​ធ្វើ​កូដកម្ម​ពេលនេះ ដោយសារតែ​រដ្ឋបាល​រោងចក្រ មានការ​គៀប​សង្កត់ក​ម្មករ​ហួសហេតុ​ជ្រុល​ពេក សូម្បីតែ​ទូរ​ស័​ព្ឌ​ក៍​មិន​អនុញ្ញាតិ​ឱ្យប្រើ​ក្នុង​រោងចក្រ​ដែល ។ ពួកគាត់​បន្តថា ដោយសារតែ​ថៅកែ​មិន​គោរព​សិទ្ធកម្ម និង​ល្មើសច្បាប់​ការងារ​បែបនេះ​ទើ​ម​ក្រុមកម្មករ ជួបជុំគ្នា​ធ្វើ​កូដកម្ម និង​ទាមទារ​លក្ខ​ខ័​ណ្ឌ​ការងារ ចំនួន ១៥ ចំណុច​បន្ថែមទៀត​តែម្តង ។​ ​20140821_080134 (1)

សកម្មភាព​ផ្ទុះ​ការតវ៉ា​នោះ កើត​មាននៅ ក្រុមហ៊ុន វីន​នី​ង ដ្រា​ហ្គ​ន ឡេ​ត​ដឺ​វែ​រ ( ខាម​បូ​ឌា ) ខូ​ល​អិ​ល​ធី​ឌី ស្ថិត​តាមផ្លូវ​ជាតិ​លេខ​៤១ ក្នុងភូមិ​សាស្ត្រ​ស​ខាងលើ ដែលមាន​កម្មករ​សរុប​ជាង​១០០០​នាក់​ប៉ុន្តែ​អ្នក​ដែល​តវ៉ា​មាន​ត្រឹមតែ​ប្រហែល​ជាង​៤០០​នាក់​ប៉ុណ្ណោះ មួយចំនួន​បាន​ចូលធ្វើ​ការធម្មតា និង​ខ្លះទៀត​សម្រាក​នៅផ្ទះ ។ ពេលធ្វើ​កូដកម្ម​នោះ ក្រុមកម្មករ​មានបំណង​ចង់​បិតផ្លូវ ប៉ុន្តែ​ដោយសារតែ​មានការ​ណែនាំ​ពី​សំណាក់​សមត្ថកិច្ច និង​អាជ្ញាធរ ស្ថានភាព​បាន​ធូ​ស្បើយ ភាគី​ទាំង​២​បាន​វិល​ទៅរក​តុ​ចរចា​ដោយ​សន្តិវិធី ។​ ​20140821_082811

មន្ត្រី​កងរាជអាវុធហត្ថ ស្រុក​សំរោង​ទង បាន​និយាយថា ក្រុមអ្នកតវ៉ា​ពូក​គាត់​ធ្វើឡើង ដោយ​ភាព​អហិង្សា​ធ្វើការ​ទាមទារ​លក្ខ​ខ័​ណ្ណ​ការងារ ចំនួន ១៥ ចំណុច ក្នុងនោះ​រួមមាន​៖ ទី​១ សុំ​រោងចក្រ​កុំ​កាត់​ប្រាក់​កម្មករ​ពេល​ពួកគាត់​ឈឺ ដោយ​សំបុត្រ​បញ្ជាក់​ពី​មន្ទីរពេទ្យ​ត្រឹមត្រូវ ទី​២​ពេល​កម្មករ​មក​ចូលធ្វើការ​មិនទាន់​ម៉ោង​ដោយសារ​ម៉ូតូ ឬ​ឡាន​ខូច​តាមផ្លូវ​មិនត្រូវ​កាត់លុយ​ទេ ទី​៣​ក្រុមហ៊ុន​ត្រូវធ្វើ​កិច្ចសន្យាការងារ​ជូន​កម្មករ​ពេញ​សិទ្ធ​មួយឆ្នាំ​ម្តង បន្ទាប់ពី​ទូទាត់​ប្រាក់​៥​ភាគរយ និង​ប្រាក់​បំណាច់​ឆ្នាំ ទី​៤​សុំឱ្យ​កម្មករ​យក​ទូរ​ស័​ព្ឌ​ចូល ប្រើប្រាស់​ក្នុង​រោងចក្រ​ធម្មតា ទី​៥​ស្នើរ​សុំ​ប្រាក់​

ធ្វើដំណើរ​១៥​ដុល្លា ក្នុង​មួយខែ ទី​៦​នៅពេល​ក្រុមហ៊ុន​ចង់​ប​ញ្ឍ​ប់ក​ម្មករ​-​ការ​នី​ណា​ម្នាក់ ត្រូវមាន​មូលហេតុ​ច្បាស់លាស់ និង​ត្រូវ​ជូនដំណឹង​តាមច្បាប់​ការងារ ទី​៧​ស្នើសុំ​អាវ​ភ្លៀង ឬ​ឆ័​ត្រ​ជូន​កម្មករ​ប្រើប្រាស់​ក្នុង​រដូវវស្សា ទី​៨​ស្នើរ​សុំ​ពេល​កម្មករ មានទុក្ខ​ធុរៈ​សំខាន់ ដូចជា​សាច់ញាតិ ក្រុមគ្រួសារ​ស្លាប់​មិនឱ្យ​កាត់លុយ ទី​៩​ស្នើរ​សុំ​ប្រាក់រង្វាន់​ពេល​កម្មករ​ធ្វើបាន​គ្រប់​ចំនួន​កំណត់ ទី​១០​សុំ​បន្ថែម​ក្រុម​អ្នក​អនាម័យ​ចំនួន​៣​នាក់​ទៀត ទី​១១​សុំ​ប្រាក់​ថ្ងៃ​បាយ​បន្ថែម​ម៉ោង​២០០០​រៀល ក្នុង​មួយ​ម៉ោង ទី​១២​សុំ​ក្រុមហ៊ុន​កាត់​ប្រាក់ខែ​តាម​សមាមាត្រ​ពេល​កម្ម​ឈប់​មានច្បាប់ ទី​១៣​ស្នើរ​សុំ​ថ្ងៃ​ទឹកដោះគោ​សម្រាប់​កម្ម​ការ​នី​មានកូន​តូច ទី​១៤​ស្នើរ​សុំ​ក្រុមហ៊ុន​ផ្តល់ប្រាក់​បន្ថែមចំនួន​១០​ដុល្លា សម្រាប់​អ្នកជំនាញ​ម៉ា​ស៊ិន​ក្បាល​សេះ ព្រោះ​វា​លំបាក និង​ទី​១៥ ស្នើរ​សុំ​កុំឱ្យ​កាត់លុយ​ចំនួន​២​ថ្ងៃ​ទុក​នៅពេល​ពួកគាត់​បើកប្រាក់​ខែ ។​ ​

សមត្ថកិច្ច​បានបញ្ជាក់​ថា សកម្មភាព​ធ្វើ​កូដកម្ម​នេះ ដឹកនាំ​ដោយ​ក្រុម​សហជីព​ស្មារតី កម្មករ​ខ្មែរ បន្ទាប់ពី​មានការ​តវ៉ា ក្រុមការងារ​ដោះស្រាយ​វិ​វេទ​ការងារ នៃ​មន្ទីរ​ការងារ ខេត្តកំពង់ស្ពឺ បាន​ចុះ​មកដល់​ធ្វើការ​ដោះស្រាយ​គ្នា​ភ្លាមៗ ប៉ុន្តែ​លទ្ធ​ផ្លូវការ​មិនទាន់​ដឹង​នៅឡើយ​ទេ ៕