កូន​តិរច្ឆាន វាយ​ម្តាយ​ខ្លួនឯង ត្រូវ​សមត្ថ​កិ​ច្ក​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​

0

​កំពត​៖ កូន​តិ​រិ​ច្ឆា​ន​ម្នុ​ា​ក់​ព្រោះ​ខឹង​សុំ​លុយ​20​ម៉ឺន​មិនបាន​ដុត​ផ្ទះ​វ៉ៃ​ម្តាយបង្កើត​ខ្លួនឯង​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ក៏​សាង សំណុំរឿង​បញ្ជូនទៅ​តុលាកា ខេត្តកំពត​៕​ហេតុ​កាល​នេះ​បាន​កើតឡើង កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៤​វេលា​ម៉ោង​១៦​រសៀល​ ​រស់នៅ ភូមិ​កំពង់ត្រាច​ទី​២ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​៕ ​

មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ប្រាប់​ឲ្យ​ដឹងថា​ជនសង្ស័យ​បានមកពី​ដើរលេង​ចូល​ហូបបាយ​នៅក្នុង​ផ្ទះ​ហើយក៏​សុំ​លុយ​ម្តាយ​ចំនួន​២២០០០​រៀល​ម្តាយ​គ្មាន​លុយ​ឲ្យ​ជនសង្ស័យ​ខឹងសម្បា​យ៉ាងខ្លាំង​ក៏​យក​ភ្លើង​ទៅ​ដុត​ផ្ទះ​ឆេះ​ឣ​ស់​រនាប​ក្តា​ចំនួន​៣​បន្ទះ​ផ្អើល​អ្នកជិតខាង​នាំគ្នា​មកជួយ​ពន្លត់​ទាន់​ឈ្លាត​ក៏​ឱកាស​ពេល​អនកជិតខាង​ទៅផ្ទះ​វិញ​ជន​ស្ស័​យ រូបនេះ ក៏​ទាញ​បាន​ពូថៅ រួច​ហើយក៏​ធ្វើ សកម្មភាព វាយ​នឹង​ដង​ពូថៅ ទៅលើ​ម្តាយ​ខ្លួនឯង យ៉ាងដំណំ​ចំនួន​ពី​កន្លែង ចំ​ឆ្អឹ ជំនី​ក្រោយពី​ខាងឆ្វេង និង​ទី​២​ចំ​កញ្ចឹងក បណ្តាល ឲ្យ​របួសធ្ងន់​គួរ​ធ្ងន់ ៕

​មន្ត្រីប៉ូលិស​បាន​ប្រាប់​អោយដឹងថា កូន​តិ​រ​ច្ចាន​នេះ​មានឈ្មោះ​មុំ​ឃឿន​ភេទ​ប្រុស​ឣា​យុ​៣០​ឆ្នាំ​ចំណែក​ម្តាយ​ជា​ជនរងគ្រោះ​ឈ្មោះ​ប្រុក​គង់​ឣា​យុ​៦៦​ឆ្នាំ ប្តី ឈ្មោះ​ពៅ ខុន ទាំង​ឣ​ស់​គ្នា​រស់នៅ​ភូមិ​ឃុំ​តែមួយ ខេត្តកំពត​។​ ​មន្ត្រ​ប៉ូលិស​បានបញ្ជាក់​អោយដឹងទៀតថា​ជនសង្ស័យ​ដែលជា​កូន​តិ​រិ​ច្ឆា​ន​នេះ​ក្រោយពី​បាន​សួរនាំ​រួ ច​ជនសង្ស័យ​បាន​សារភាព​ចំពោះ​មុន​សមត្ថកិច្ច​ ​ថា​ខ្លួន​ពិតជា​បាន​ប្រើ​ហឹ​ង្សា​លើ​ម្ដាយ​មែន​សមត្ថកិច្ច បាននិងកំពុង​កសាង​សំណុំរឿង​បញ្ជូន​ជន សង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕ ​