សៀមរាប៖ រដ្ឋបាលព្រៃឈើខណ្ឌសៀមរាបបានចុះរឹបអូសរថយន្តកែឆ្នៃដឹកឈើ១គ្រឿង បន្ទាប់ពីមានប៉ូលិសអន្តរាគមន៍ បានកាក់រួចទូរស័ព្ទទៅលោក ហេង ចន្ធី ហៅ ម៉ៅ ដែលជាក្រឡាបញ្ជីឲ្យចុះមកមើល ពេលនោះលោកហេងចន្ធីក៏បានទូរស័ព្ទទៅលោកព្រះរាជអជ្ញាអមសាលាដំបូងខេត្តដើម្បីចាប់រថយន្តនោះតែម្តង។ ហេតុការណ៍រដ្ឋបាលព្រៃឈើចុះរឹបអូសរថយន្តដឹកឈើនេះធ្វើឡើងកាលពីរវេលាម៉ោង ២០នឹង១៨នាទីថ្ងៃទី២០ខែសីហាឆ្នាំ២០១៤ ស្ថិតនៅភូមិខ្នារចាស់ សង្កាត់ជ្រាវ ក្រុងសៀមរាប ។
មន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បានឲ្យដឹងថាការចុះរឹបអូសរថយន្តដឹកឈើនេះធ្វើឡើងតាមបទបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឲ្យចុះមករឹបអូសរថយន្តកែច្នៃដឹកឈើលេខ២ចេញពីតំបន់អូកូនតឹងចូលក្រុងសៀមរាបតាមផ្លូវលេខ៦៧។ មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាបបន្ថែមថារថយន្តនេះព័ណទឹកប្រាក់គ្មានស្លាកលេខត្រូវបាននាំយកទៅរក្សាទុកនៅផ្នែកបណ្ដុះបណ្ដាលកូនឈើបន្ទាយស្រីក្រោយពីរធ្វើការវាស់វែងរថយន្តមានផ្ទុកឈើលេខ២ ចំនួន១ម៉ែត្រគូប៤ផ្លាន ប្រភេទឈើផ្ដៀកនឹងឈើខ្វាវដើម្បីឲ្យម្ចាស់ធ្វើការផាកពិន័យទៅតាមច្បាប់ស្ដីពីព្រៃឈើ។ ពាក់ព័ន្ទទៅនឹងការដឹកជញ្ជូនឈើរហូតមេព្រៃចុះរឹបអូសតាមបទបញ្ជាតំណាងអយ្យការខេត្តនេះប្រជាពលរដ្ឋនឹងអង្គការសង្គមស៊ីវិលបានគាំទ្រយ៉ាងខ្លាំងនូវចំណាត់ការដ៍មានប្រសិទ្ធិភាពនេះ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានទំលាយថា ប៉ូលិសខ្លាហោះត្រូវបានគេឃើញ មានការប្រដេញឡានដឹកឈើដើម្បីទទួលលាភសក្ការៈផងដែរ ប៉ុន្តែបើមានឈ្មួញណាមួយ មិនបានបង់លុយឲ្យ ច្បាស់ជាមានហេតុការកើតឡើងដូចករណីខាងលើនេះជាក់ជាមិន ខានឡើយ។ប្រភពដដែលបានបន្តទៀតថា កន្លងទៅមានសារព័ត៌មានក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សព្វផ្សាយពីភាពមិនប្រក្រតីរបស់លោក ហេង ចន្ធី ហៅ ម៉ៅ ដែលជាក្រឡា បញ្ជីមួយរូបនៅក្នុងសាលាដំបូងខេត្តសៀមរាប ធ្លាប់បានយកឈ្មោះអតីតព្រះរាជអជ្ញាទៅ ប្រើប្រាស់ដើម្បីទទួលផល
ប្រយោជន៍ពីក្រុមឈ្មួញដឹកជញ្ជូនឈើ ប៉ុន្តែកាលពីពេលថ្មីៗ កន្លងទៅនេះត្រូវបានព្រះរាជអជ្ញាថ្មីធ្វើការព្រមានយ៉ាងចាស់ដៃដើម្បីឲ្យដកខ្លួនចេញពីបទ ល្មើស ហើយជាក់ស្តែងនៅយប់ថ្ងៃទី២០ខែសីហាបុគ្គលខាងលើនេះ បានធ្វើសកម្មភាពចុះ ទៅបង្ក្រាបបទល្មើសព្រៃឈើសារជាថ្មីទៀតហើយ ដោយគេពុំទាន់ដឹងថា តើលោកហេង ចន្ធីធ្វើបែបហ្នឹង វានឹងផ្លូវច្បាប់ដែរឬអត់? ព្រោះអីបច្ចុប្បន្ននេះអ្នកបំរើការនៅស្ថាប័នតុលាការមួយចំនួនបានសំដែងការមិនពេញចិត្តទៅនឹងទង្វើរបស់លោក ហេង ចន្ទីហៅម៉ៅដែល ជាក្រឡាបញ្ជីរូបនេះ ដើរធ្វើព្យុះ ធ្វើភ្លៀង
ស្រេចតែអំពើចិត្ត ព្រោះគេដឹងច្បាស់ហើយថា តួនាទីរបស់ក្រឡាបញ្ជីមានសិទ្ធបំពេញការងារប្រៀបបានដូចជាស្មៀន ហើយនៅក្រៅរបង តុលាការគឺជាប្រជាពលរដ្ឋធម្មតា លុះត្រាណាតែមានការបញ្ជាររបស់ប្រធានតុលាការឬក៏ ព្រះរាជអជ្ញាឲ្យបំពេញការងារទើបមានសិទ្ធ។ ប្រភពបានបន្តឲ្យដឹងទៀតថា កន្លងទៅមាន បុគ្គលមួយចំនួនបានចុះបំពេញការងារបង្ក្រាបបទល្មើសផ្សេងៗ ហើយបានយកឈ្មោះ ថ្នាក់ដឹកនាំមួយចំនួនទៅប្រើប្រាស់ដើម្បីទទួលបានលាភសក្ការៈ ដូច្នេះដើម្បីកុំឲ្យមានការរិះ គន់បន្តទៅទៀត ថ្នាក់ដឹកនាំក្នុងខេត្តគួរមានវិធានការក្តៅណាមួយតាមដានបន្ថែមទៀតទៅលើបុគ្គលទាំងនោះផង៕