​ប្លន់​៤​ករណី​ខណ្ឌមានជ័យ​សមត្ថកិច្ច​គ្មាន​លទ្ធភាព​បង្ក្រាប​

0

​ ភ្នំពេញ ៖ ក្នុង​ខែសីហា ឆ្នាំ​២០១៤​នេះ មួយ​សប្តាហ៍​មាន​អំពើ​ប្លន់​ចំនួន​៤​ករណី ដែល​កត្តា​នេះ​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​នេះ​មាន​ក្តី​ព្រួយ​កង្វល់ ។​ អំពើ​ប្លន់​ម៉ូតូ​បាញ់សម្លាប់​ជនរងគ្រោះ​ជា​បន្តបន្ទាប់​បែបនេះ​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌមានជ័យ​មិនបាន​បង្ក្រាប ឬ វែកមុខ​ក្រុម​ជនល្មើស​បានឡើយ គឺ​ជនល្មើស​គេចខ្លួន​បាន​ដោយ​សុវត្ថិភាព​រហូត ។ នេះ​បង្ហាញ​ឲ្យ​ឃើញថា​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​មូល​ដ្នា​ន​មាន​ភាពកំសោយ​ទើប​ធ្វើ​ឲ្យ​ក្រុមចោរប្លន់​ធ្វើ​សកម្មភាព​បាន​ដោយ​សេរី ។ 1

ក្នុងករណីនេះ​មិនដឹង​ជា​ថ្នាក់លើ​យល់ឃើញ​បែបណា​ទេ ដែល​ប៉ូលិស​ខណ្ឌ​មួយ​នេះ​អសមត្ថភាព​បែបនេះ ឬ មួយ​រក្សាទុក​ឲ្យ​បន្ត​គ្រប់គ្រង​បន្តទៀត ។ ឥឡូវនេះ​ប្រជាពលរដ្ឋ​ទូទាំង​ខណ្ឌមានជ័យ​សំដែង​ការ​អស់​ទំនុកចិត្ត​ទៅលើ​សមត្ថកិច្ច​ដែល​គ្មាន​លទ្ធភាព​គ្រប់គ្រង​សន្តិភាព​របស់​ខណ្ឌមានជ័យ​អនុវត្ត​តាមបែប​ស្អី ហើយ​ឆ្លើយតប​ទៅ​ថ្នាក់លើ​ដោយ​របៀប​យ៉ាងម៉េច​បើ​ករណី​ប្លន់​ម៉ូតូ​បាញ់សម្លាប់​៤​ករណី​ក្នុង​១​សប្តាហ៍​បង្ក្រាប​មិន​ផង​នោះ ។​

ប្រភពពី​មន្ត្រីប៉ូលិស​ខ​ណ្ឌ​មានជ័យ​បាន​បង្ហើប​ឲ្យ​ដឹងថា ករណី​បង្ក្រាប​បទល្មើស​សម្រាប់​ម​ន្ត្រី​ប៉ូលិស​មូលដ្ឋាន​មិនសូវ​ជាមាន​បញ្ហា​ចោទ​នោះទេ ដោយសារតែ​លោក​អធិការ​ខណ្ឌ​ទេ​ដែល​មិន​ព្រម​បែងចែក​ការងារ​គ្រប់គ្រង​សន្តិសុខ​ដល់​ប៉ូលិស​ថ្នាក់ក្រោម​ចុះ​អនុវត្ត ។ មានន័យថា​លោក​អធិការ​ខណ្ឌ​ក្តោប​ធ្វើ​កិច្ចការងារ​តែម្នាក់ឯង​ខ្លាច​បែក​ទ្រព្យ ។ មិនតែប៉ុណ្ណោះ​ថែមទាំង​កៀប​មន្ត្រី​នាយប៉ុស្តិ៍​ឲ្យ​បង់លុយ​ប្រចាំខែ​កំណត់​ក្នុង​១​ប៉ុស្តិ៍​១០០-២០០​ដុល្លារ​ជា​កំហិត វា​យកទៅ​ដោះស្រាយ​ការងារ​បក្ស ។

ទង្វើ​អស់នេះ​ហើយ​ធ្វើ​ឲ្យ​មន្ត្រីប៉ូលិស​ថ្នាក់ក្រោម​អស់ចិត្ត​មិនសូវ​រវល់​ការងារ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ។ ក្នុងករណីនេះ​ស្នើសុំ​ឲ្យ​ថ្នាក់លើ​អង្កេត​ស្រាវជ្រាវ​ពិសេស​ស្នើសុំ​ឲ្យ​លោក​អធិការ​ផ្លាស់ប្តូ​វ​ផ្នត់គំនិត​អាត្មានិយម​នេះ​ចោល​ទើប​ការងារ​ដំណើរការ​ទៅដោយ​សុខសាន្ត​ជាមួយ​កូនចៅ ៕