​​យានដ្ឋាន​តំឡើងរថយន្ត​អត់​បង់ពន្ធ​នៅ​ស្រុក​កណ្តាលស្ទឹង​ធ្វើ​ឲ្យ​ខាតបង់​ថវិការដ្ឋ​រាប់សែន​ដុល្លារ​

0

​ខេត្តកណ្តាល​៖ យានដ្ឋាន​ដំឡើងរថយន្ត​អត់​បង់ពន្ធ​នៅ​ស្រុក​កណ្តាលស្ទឹង​កំពុងដំណើរការ​យ៉ាងរ​លូន​ធ្វើ​ឲ្យ​ខាង​បង់​ថវិការដ្ឋ​ចំពោះ​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​មិន​រវល់​អើពើ​ធ្វើ​ដឹងឮ​អ្វី​ឡើយ​។​ ​ ​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ទីតាំង​យានដ្ឋាន​ដំឡើងរថយន្ត​គេចពន្ធ​ស្ថិត នៅ​ភូមិ​កំពុងទួល ឃុំ អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​ ​20140811_123849_resized_14

​ម្ចាស់​យានដ្ឋាន​សុភ័ណ មាន​ទីតាំង​ចំណុច​ភូមិ ឃុំ ខាងលើ ការដំឡើង​រថយន្ត​អត់​បង់ពន្ធ​បាន ដំណើរការ​យូរ​ឆ្នាំ​មកហើយ គឺ​គេ​មាន​បណ្តាញ​ទិញ​គ្រឿង​រថយន្ត​ពី​រាជធានី​ភ្នំពេញ​មក​រៀង​តំឡើង​លក់ ក្នុង​មួយគ្រឿង​ចាប់ពី​២​ម៉ឺន​ដុល្លារ អាមេរិក​ឡើង រហូតដល់​៣​ម៉ឺន​ដុល្លារ ពីព្រោះ​រថយន្ត​ទ្រុង​ដឹក​ដី ប្រភេទ​ធំៗ ការរៀប​ដំឡើង​របស់​ក្រុម​លោក​សុភ័ណ គឺ​មិនមាន​បច្ចេកទេស​ត្រឹមត្រូវ​តាម​ស្តង់ដា ដូចជា រថយន្ត​មាន​ពន្ធ​ត្រឹមត្រូវ​នោះឡើយ​។ តាម​ការ​សង្កេតឃើញ​អ្នក​ដែល​ទិញ​រថយន្ត​ពី​យានដ្ឋាន​ឈ្មោះ សុភ័ណ ខាងលើ​តែងតែ​ខូច​បន្តបន្ទាប់​ថ្ងៃ​ខ្លះ​រលត់​ខូច​ពេលដែល​កំពុងបើក​បរពាក់​កណ្តាលផ្លូវ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃទៀត​ផង​។​ ​20140818_081556_resized_8

​ប្រភព​ដដែល​បន្តថា ការរកស៊ី​ដំឡើង​រៀប​រថយន្ត​គេចពន្ធ​របស់លោក​ភ័ណ មិនដែល​ឃើញ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណា​ម្នាក់​ចុះ​ត្រួតពិនិត្យ​ធ្វើទៅ​តាមច្បាប់​នោះឡើយ​ប្រហែលជា​ត្រូវ​ថ្នាំ​សណ្តំ​អស់ ហើយ​បានជា​ស្ងៀមស្ងាត់​បែបនេះ​។​ ​ ​ជុំវិញ​រឿង​រាវ​ខាងលើ​លោក សុភ័ណ ម្ចាស់​យានដ្ឋាន​បាន​ប្រាប់​សារព័ត៌មាន​យើ​ត​តាម​ទូរស័ព្ទ ឲ្យ​ដឹងថា ការដំឡើង​រៀប​រថយន្ត​របស់គាត់​គឺ​មិនមាន​បង់ពន្ធ​តាមផ្លូវ​ច្បាប់​ពិតមែន គាត់​ដំណើរការ​ច្រើន​ឆ្នាំ​មកហើយ មិនដែល​មាន​ផល​រមាស​ពិបាក​អ្វី​ឡើយ ពីព្រោះ​ការរកស៊ី​របស់គេ​បាន​សហការ យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​ក្រុមមន្ត្រី​ជំនាញ​ពាក់ព័ន្ធ​អស់ហើយ ពិសេស​មន្ត្រី​គយ​តែម្តង ទើប​គាត់​រកស៊ី​បាន មកទល់​សព្វថ្ងៃនេះ ហើយ​ការរកស៊ី​សព្វថ្ងៃ​នេះដែរ​ម្នាក់ៗ​ហ៊ាន​បើក​រកស៊ី​ប៉ុណ្ណោះ​ហើយ​សុទ្ធ​តែមាន​ខ្សែបណ្តាញ​ខ្នងបង្អែក​ចាំ​ទទួលខុសត្រូវ​ហើយ​។​

​ ​ទាក់ទិន​និង​ការរៀប​តំឡើងរថយន្ត​អត់​ពន្ធ​ខាងលើ​លោក​អ៊ូច សាវឿន អភិបាលរង​ស្រុក កណ្តាលស្ទឹង​បាន​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​ថា​បញ្ហា​នេះ​លោក​មិនបាន​ដឹង​ឡើយ ដោយសារ​ខាង​យានដ្ឋាន​គេ​សុំច្បាប់​ត្រឹមតែ​ជួសជុល​រថយន្ត​ធម្មតា​ទេ​បើ​មាន​ពិតប្រាកដ​មែន​លោក​និង​ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ​ភ្លាម​៕