បន្ទាយមានជ័យ: ស្របពេលដែលខេត្តបន្ទាយមានជ័យមិនទាន់មានការយាយីពីទឹកជំនន់ដូចបីបួនឆ្នាំកន្លងមកនិងកំពុងប្រឈមនិងគ្រោះរាំងស្ងួតព្រមទាំងដើម្បីត្រៀមនៅពេលមានទឹកជំនន់ស្នងការនគរបាលបន្ទាយមានជ័យនាព្រឹកថ្ងៃទី២២សីហា២០១៤នេះបានរៀបចំទទួលទូកអ៊ុំនិងទូកម៉ាស៊ីន២៧គ្រឿងពីអភិបាលខេត្តបន្ទាបពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា តាមរយៈលោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ានបានប្រគល់អោយខេត្ត។ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម និយាយបន្ដថា បន្ថែមលើទូក ក៏នឹងមានការប្រគល់អាវយឺមានឡូហ្គោនគរបាលជាតិចំនួន ២០០ អាវ និងអាវពោងចំនួន១២៥ អាវផងដែរ។
ចំពោះទូកម៉ាស៊ីអាចដាក់ចំណុះមនុស្សបានជាង ១០ នាក់។ឯទូកអុំអាចដាក់ចំណុះមនុស្សបានចំនួន ៥ នាក់. សំភារៈទាំងនេះចាត់ទុកថា ជាការបញ្ជូនមកត្រៀមលក្ខណៈទុកជាមុខស្រាចបាច់សម្រាប់ប្រើប្រាស់ក្នុងការសង្គ្រោះពីទឹកជំនន់នៅខេត្តបន្ទាយមានជ័យ។លោកបានបន្តទៀតថាចំពោះកំលាំងលោកបានរៀបចំជា១២កងស្មើនិង៣៩០នាក់មិនថែមតែប៉ុុណ្ណោះនៅតាមស្រុកក្រុងនិងបន្ថែមទូត៤គ្រឿងទៀត លោក គោស៊ុំ
សារឿត អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាកន្លងមកខេត្តនេះរងគ្រោះដោយទឹកជំនន់ជាប្រវត្តិសាស្ដ្រ៥ឆ្នាំជាប់ៗគ្នាមកបានបង្កស្លាប់មនុស្សរាប់សិបនាក់ បង្កការខូចខាតទ្រព្យសាធារណៈ ទ្រព្យសម្បត្តិឯកជនយ៉ាងច្រើនសន្ទឹកហើយការត្រៀមនិងមានសំភារះគ្រប់គ្រាននេះវាជាវិធានការមួយដល់ល្អសំរាប់ខេត្តបន្ទាយមានជ័យដើម្បីានជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលា៕



































