ខេត្តបន្ទាយមានជ័យ នៅទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ឋិតនៅ ភូមិភ្នំជញ្ជាំងឃុំជប់វ៉ារីស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ. សិក្ខាកាមជាពលទាហានចំណុះឱ្យកងពល៥១ចំនួន៧០នាក់បានចូលរួមហ្វឹកហ្វឺនពិសេសកន្លងមកបានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នជំនាញទុបស្កាត់បាតុករនៅពេលមានបាតុកម្មកើតឡើងរយៈពេល១ខែដែលបានសិក្សាកន្លងមក។ 
ពិធីនេះមានការចូលរួមពីលោកឧត្តមសេនីយ៍ទោឈើង. សារិទ្ធ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ លោកឧត្តមសេនីយ៍ត្រីសេងធារិនមេបញ្ជាការរងជានាយសេនាធិការនិងមេបញ្ជាការ មេបញ្ជារងនិងសិក្ខាកាមចំនួន៧០បានចូលរួមផងដែរ។ លោក ឈើងសារិទ្ធបាននិយាយថាសិក្ខាកាមទាំង៧០នាក់បានធ្វើការហ្វឹកហាត់អំពីជំនាញគ្រប់គ្រង់បាតុភាព បាតុកម្មដែលកើតមាននៅក្នុងមូលដ្ឋានក៏ដូចជានៅក្នុងប្រទេសដើម្បីការពារសន្តិសុខជូនពលរដ្ឋនិងមាតុប្រទេសផងដែរ។លោកឈើងសារិទ្ធបាននិយាយថាវគ្គហ្វឹកហ្វឺនដល់សិក្ខាកាមទាំង៧០នាក់នោះគឺ
សិក្សារយៈពេលកន្លងមកចំនួន១ខែថ្ងៃនេះសិក្ខាកាមទាំងអស់បានធ្វើការបិទវគ្គទទួលកាសិក្សានៅទីបញ្ជាការដ្ឋានកងពលតូចលេខ៥១នេះក្នុងការហ្វឹកហាត់នេះដើម្បីលើកកំពស់និងសមត្ថភាពដល់សិក្ខាកាមទាំងអស់លើការប្រើប្រាស់ជំនាញពិសេសលើការប្រើប្រាស់ខែលដំបង់ឱ្យមានស្ថេរភាពក្នងការបង្ក្រាបបាតុករនិងដើម្បីបង្កើនសមត្ថភាពក្នុងការប្រើប្រាស់ឲ្យស្ទាត់ជំនាញក្នុងការធ្វើសង្គ្រាមដើម្បីច្បាំងតទល់និងសត្រូវឈ្លានពានផងដែរ។
លោកឈឿងសារិទ្ធបានិយាយបន្តថាការហ្វឹកហ្វឺនដល់សិក្ខាកាមទ័ពចំនួន៧០នាក់គឺមានការឧបត្ថម្ភនិងថវិកាសំរាប់ហ្វឹកហ្វឺននេះគឺមានការឧបត្ថម្ភដោយសម្តេចតេជោហ៊ុន សែនជាថវិកាផ្ទាល់ខ្លួនរបស់សម្តេចតែម្តងហើយឆ្នាំនេះសម្តេចបានធ្វើការឧបត្ថម្ភសំរាប់ឆ្នាំបន្តទៀតហើយការហ្វឹកហាតនេះគឺមានរៀបចំបន្តទៀតអាចនិយាយបានដែរថាលើកដំបូងហើយដែលកងទ័ពទូរទាំងកងពលលេខ៥១ហ្វឹកហ្វឺនជំនាញទប់ទល់និងបាតុកម្ម។
លោកនាយសេនាធិការបាននិយាយសង្កត់ធ្ងន់ៗទៅលើបណ្តាអង្គភាពឱ្យមើលឡើងវិញការងារចិញ្ចឹមទ័ព ការងារផ្ទះបាយរួម សួនបន្លែ ចិញ្ចឹមសត្វ អនាម័យ ស្តារលានដ្ឋានកុំឱ្យមានកំប៉ុងបៀរថែរក្សាអាវុធដុះខាត់ឱ្យស្អាតវិន័យសណ្តាប់ធ្នាប់ ឯកសណ្ឋានិងលេងកីឡាដើម្បីជាសវាងគ្រឿងញៀន ។លោកបានធ្វើការកោតសសើរដល់មេបញ្ជាកាវរះ៥១ដែលបានសហការណ៏បង្ក្រាបកន្លែងជល់មាន់នៅភូមិឈ្នូលទ្រេតដែលកន្លងមកគេចោទថាជារបស់នាទាហានជាអ្នកបើកផងដែរ។ ការហ្វឹកហាត់ដល់សិក្ខាកាមចំនួន៧០នេះគឺដើម្បីបង្កើនសមត្ថភាពដល់កងទ័ពឱ្យមានសមត្ថភាពឲ្យបានគ្រប់គ្រាន់ក្នុងការការពារជាតិផងដែរ៕



































