ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅ​ចំណុច​ផ្លូវ​ព្រះ​សុ​វ​ត្តិ​រង​ការខូចខាត​

0

​ភ្នំពេញ​៖ ម៉ូតូ​វេ​វ​អាល់​ហ្វា​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​ហ្វី​ណូ​នៅ​ចំណុច​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ​កែង​ផ្លូវ​លេខ​១១៨ ក្នុង​សង្កាត់​ផ្សារកណ្ដាល​មួយ ខណ្ឌដូនពេញ បណ្ដាលអោយ​រង​ការខូចខាត​ទាំងសងខាង កាលពី​វេលា ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃទី​២៣​ខែកុម្ភៈ​ឆ្នាំ​២០១៤​។​ប្រភពព័ត៌មាន​ពី​ម្ចាស់​ម៉ូតូ​វេ​វ​អាល់​ហ្វា ពណ៌ ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AG-4345 គាត់​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ ពី​ទិសដៅ​ត្បូង​ទៅ​ជើង ស្រាប់តែ​មកដល់​កែង​ផ្លូវ​លេខ​១១៨។

 គាត់​ក៏បាន​ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ​ក៏មាន ម៉ូតូ​ហ្វី​ណូ​មួយគ្រឿង ពណ៌​ត្រួ​ច​ចេក​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1BB-3730 ជិះ​ដោយ​បុរស​ម្នាក់ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ​ពី​ទិសដៅ​ជើង​ទៅ​ត្បូង ក៏​ជ្រុល​មក​បុក​ម៉ូតូ​វេ​វ​ចំ​មួយ​ចំហៀង បណ្ដាលអោយ​ម៉ូតូ​ទាំង​២​គ្រឿង​ដួល​គ​លើ​គ្នា​រង​ការខូចខាត​ទាំងសងខាង ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរ​នេះ មិន​បណ្ដាលអោយមាន​មនុស្ស​រងរបួស​ធ្ងន់ធ្ង​រ​ឡើយ​។​ ​

ក្រោយពេល​កើតហេតុ​ភាគី​ទាំង​២​បានធ្វើការ​សម្របសម្រួល​គ្នា​នៅ​និង​កន្លែង​ព្រោះ​បុរស​ដែល​ជិះ​ម៉ូតូ​វេ​វ​ដឹងខ្លួន​ថា​គាត់​ជា​អ្នក​ខុស ក៏​ព្រម​ចេញថ្លៃ​ខូចខាត​អោយ​ម្ចាស់​ម៉ូតូ​ហ្វី​ណូ​ដើម្បី​បញ្ចប់រឿង​៕Image1 Image2