​លោក​កេង វណ្ណា រកស៊ី​ធ្វើ​អាជីវកម្ម​ខ្សាច់​អត់​ច្បាប់​បង្ក​ការប៉ះពាល់​ដល់​ពលរដ្ឋ​រាល់ថ្ងៃ​

0

​ ​ខេត្តកណ្តាល​៖ លោក​កេង វណ្ណា កំពុង​ធ្វើ​អាជីវកម្ម​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រាល់ថ្ងៃ ចំពោះ​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​មិន​រវល់​អើពើ​អ្វី​ឡើយ​។​ ​ ​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ទីតាំង​ដេប៉ូ​ខ្សាច់​របស់លោក​កេង វណ្ណា ស្ថិត នៅ​ចំណុច​ផ្លូវ​21A មាត់ទន្លេ ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។20140821_082027_resized

ការរកស៊ី​របស់គេ​សព្វថ្ងៃ​បង្ក​ផលប៉ះពាល់​គ្រប់បែបយ៉ាង​ពិសេស​ពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​នៅក្បែ​នោះ​រក​សម្រាក​ដេក​ពួន​មិនបាន ដោយ​ឮ​សម្លេង​អេ​ស្ការ​វ​ទ័​រ និង​សំឡេង​រថយន្ត​តាំងពីព្រឹក​រហូតដល់​ល្ងាច ហើយ​រថយន្ត​រាប់សិប​គ្រឿង ចូលទៅ​ការដ្ឋាន​លក់​ខ្សាច់​បន្តកន្ទុយ​គ្នា យ៉ាង​គគ្រឹកគគ្រេង​រាល់ថ្ងៃ សុទ្ធតែ​រថយន្ត​ប្រភេទ​ធំៗ​ដាក់​ផ្ទុក ពោរពេញ​អត់​គ្រប​តង់​កៅស៊ូ​បណ្តាល​ឲ្យ​ហុយ បង្ក​ដល់​អ្នកធ្វើដំណើរ​តាមផ្លូវ​សាធារណៈ​ទៀតផង​។​ ​ ​ប្រភព​ដោយឡែក​មួយទៀត​បាន​ឲ្យ​ដឹងថា​លោក​កេង វណ្ណា បាន​លួច​ធ្វើ​សកម្មភាព​បូម​ខ្សាច់ ក្នុង​ទន្លេ​ចាប់តាំងពី​ក្រុង​តាខ្មៅ​រហូត​ក្បាល​កោះអន្លង់ចិន ស្រុក​ស្អាង​ឯណោះ ហើយ​ការធ្វើ​អាជីវកម្ម របស់គេ​ដំណើរការ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​បញ្ជាក់​អំពី​ក្រសួង​ជំនាញ​នោះទេ​។​ ​ ​

មន្ត្រី​បំរើកា​រងារ​នៅ​សាលា​ខេត្តកណ្តាល​បាន​ប្រាប់​ឲ្យ​ដឹងថា ការធ្វើ​អាជីវកម្ម​ខ្សាច់​របស់​ឈ្មោះ កេង វណ្ណា បាន​ដំណើរការ​ជាង​មួយឆ្នាំ​មកហើយ មិនមាន​ច្បាប់​បញ្ជាក់​ពី​ក្រសួង​ជំនាញ​ពិតមែន ដោយ សារ​អាង​ទៅលើ​ខ្សែបណ្តាញ​ចាំ​ទទួលខុសត្រូវ​ជានិច្ច ដោយ​គ្រាន់តែ​បាន​ត្រូវរ៉ូវ​ឃុបឃិត​គ្នា​ត្រឹម​ក្រុង និង ខេត្ត​ប៉ុណ្ណោះ​។​ ​20140224_111820_resized

​មន្ត្រី​ខាងលើ​បន្តថា ការរកស៊ី​ប្រើ​ខ្សែបណ្តាញ​គ្មាន​ច្បាប់​យ៉ាង​ដូច្នេះ​ធ្វើ​ឲ្យ​ខាតបង់​ថវិការដ្ឋ ហើយ​បង្ក​ការប៉ះពាល់​ដល់​សម្បត្តិ​ជាតិ​និង​សម្បត្តិ​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​ដូចជា​ការបាក់​ច្រាំងទន្លេ ដី ផ្ទះ ពលរដ្ឋ​បន្តបន្ទាប់​បណ្តាល​ឲ្យ​ពួកគាត់​ព្រួយបារម្ភ​បង្កើត​ការក្តៅក្រហាយ​រាល់​ថ្ងៃនោះ​សង្ស័យ​មាន ការឃុបឃិត​ត្រូវ​រូ​វ​គ្នា​អស់ហើយ​បានជា​នៅ​ស្ងៀមស្ងាត់​ត្រជាក់​ល្ហឹម​យ៉ាងនេះ​។​ ​ ​ពាក់ព័ន្ធ​ការធ្វើ​អាជីវកម្ម​របស់​ឈ្មោះ​កេង វណ្ណា លោក​ចក់ គង់ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត កណ្តាល​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​បញ្ហា​នេះ​លោក​មិន​បានដឹង​ឡើយ បើ​អ្នកកាសែត​ដឹង​លោក​និង​ឲ្យ កូនចៅ​ចុះទៅ​ពិនិត្យមើល ហើយក៏​បិទ​ទូរស័ព្ទ​ទៅ​៕