ឯកឧត្តម កែវ​ នារិទ្ធិ​ អំពាវនាវដល់យុវវ័យ​ សូមជ្រេីសរេីសយកផលិតផលណាដែលមានគុណភាព​ និងស្របច្បាប់

កំពង់ចាម​:​ ឯកឧត្តម កែវ នារិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានអំនាវដល់​យុវវ័យ​ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជ្រើសរើសយកផលិតផល​ណាដែល​មាន​គុណភាព​ និង​ស្របច្បាប់ ទទួលស្គាល់ដោយក្រសួងសុខាភិបាល​ ពោលគឺ​ត្រូវប្រុងប្រយ័ត្ន កុំប្រើប្រាស់ផលិតផលក្លែក្លាយ ព្រោះវាអាចបណ្តាល​ឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងស្បែករបស់យើង​ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុងពិធីបើកសម្ពោធ ក្រុមហ៊ុន អ៊ី អេស អិន ស៊ី ប៊ីយូធី ឯ.ក នារសៀល​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម​ ។

នាឱកាសនោះដែរ ឯកឧត្តម កែវ នារិទ្ធិ បានកោតសរសើរដល់ សមាជិ សមាជិការ ភាគីរបស់ក្រុមហ៊ុន ដែលជាកូនខ្មែរ មានទឹកចិត្តមោះមុត ពួតដៃគ្នា ក្នុងការបើកដំណើការ ក្រុមហ៊ុន អ៊ី អេស អិន ស៊ី ប៊ីយូធី ឯ.ក នេះ ដោយស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា អោយមាន​ដំណើរការល្អប្រសើរ ទទួលបានលទ្ធផលជោគជ័យ។​ ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា យុវជន យុវនារី នៅតាមបណ្តារប្រទេសជាច្រើន គឺកំពុងមាន​ការវិវឌ្ឍន៍ខ្លាំង អំពីការការថែរក្សាសម្ពស្ស នេះផងដែរ​ ។ 

បន្ទាប់ពីបានប្រារពពិធីក្រុងពាលី សុំសេចក្តីសុខ សេចក្តីចំរើន ពីម្ចាស់ទឹកម្ចាស់ដី តាមកិច្ចនៃ​សាសនារួចមក ឯកឧត្តម កែវ នារិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម និងដៃគូភាគីរបស់ក្រុមហ៊ុន អ៊ី អេស អិន ស៊ី ប៊ីយូធី ឯ.ក បានអញ្ជើញកាត់ខ្សែបូណ៌ ដើម្បីដំណើការបើកលក់ផលិតផលជាផ្លូវការ។

​លោកស្រី អេង សុខលី នាយិការក្រុមហ៊ុន អ៊ី អេស អិន ស៊ី ប៊ីយូធី ឯ.ក បានគូសបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន បើកដំណើរការមិនទាន់បាន១ឆ្នាំផង មានតំណាងចែកចាយចំនួន ជាង២០០នាក់ នេះគឺជាសញ្ញា បញ្ជាក់ថា ក្រុមហ៊ុននេះ បាននាំចូលនូវផលិតផលមានគុណភាពល្អពិតៗ និងមានច្បាប់ទំលាប់ត្រឹមត្រូវ ។ លោកស្រី​បានគូសបញ្ជាក់ទៀតថា នៅពេលថ្មីៗនេះ ក្រុមហ៊ុនបានធ្វើតេស្តទៅលើផលិតផលចំនួន​៣មុខបន្តទៀត គឺ ១ហ្វូមលាងមុខ ទី២ ឡេលាបខ្លួន និងសេរ៉ូមជួយពន្យាភាពចាស់ ដោយត្រៀមនាំចូលក្នុង​ពេល​​ឆាប់ៗនេះផងដែរ។ ម្យ៉ាងទៀត ក្រុមហ៊ុននឹងមានផែនការ ពង្រីកផ្សព្វផ្សាយអំពីផលិតផលអោយមាន​វិសាលភាពធំទូលាយទូទាំងអាស៊ី និងបន្តស្វែងរក​តំណាងចែកចាយគ្រប់តំបន់បន្ថែមទៀត​ ៕