​​យុវជន​ម្នាក់​រងរបួស​ធ្ងន់​ដោយ​ខ្សែភ្លើង​ឆក់​ស្លោក​ខ្លួន​នៅពេល​រូបគេ​ឡើង​រាយ​ខ្សែកាប​ទូរទស្សន៍​ធ្លាក់​មក​ដី​កំពស់​៧​ម៉ែត្រ​

0

​កំពង់ឆ្នាំង​៖​ ​យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ ខណៈ​គេ​ឡើង​រាយ​ខ្សែកាប​ទូរទស្សន៍​ត្រូវរ​ច​ន្ត​ភ្លើង​ឆក់​ឡើង​ស្លោក​ខ្លួន ហើយ​ធ្លាក់​មក​ដី​កំពស់​៧​ម៉ែត្រ បោក​ក្បាល​នឹង​ជ្រុង​គ្រែ និង​ត្រូវបាន​ក្រុមការងារ​របស់គេ​ដឹក​បញ្ជូនមក​សង្គ្រោះ​ជាបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​។​ហេតុការណ៍​បានកើត​ឡើង​នៅវេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​DSC05594

​ ​ឳ​ពុក​មា​យុវជន​រងគ្រោះ​បាន​និយាយ​អោយដឹងថា​៖​យុវជន​រងគ្រោះ​មានឈ្មោះ ទ្រា អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​សណ្តែក ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។​មុនពេល​កើតហេតុ​ក្រុម​ទូរទស្សន៍​ខ្សែកាប​មួយក្រុម​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ទៅធ្វើ​ការ​រាយ​ខ្សែកាប​ទូរទស្សន៍​តាម​បង្គោល​ភ្លើង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ស្ថិតនៅ​ចំណុចកើតហេតុ​ខាងលើ ពេលនោះ​យុវជន​រងគ្រោះ​បាន​ឡើង​តាម​ជណ្តើ​រដែ​កមួយ​ដែល​គង​ភ្ជាប់​ជាមួយ​បង្គោល​ភ្លើង​ដើម្បី​រាយ​ខ្សែកាប​ទូរទស្សន៍ ខណៈ​រូបគេ​ឡើងទៅ​ដល់​លើ​អែប​នឹង​ខ្សែកាប​អគ្គិសនី ក៍​ត្រូវបាន​ចរន្ត​ភ្លើង​ស្រូប​DSC05594

ឆក់​ផ្ទុះ​ផ្កាភ្លើង​ធ្លាក់​ពេញ​ដី ធ្វើអោយ​ជនរងគ្រោះ​ធ្លាក់​មក​ដី​បុក​ក្បាល​ជាមួយ​គ្រែ​អ្នកលក់ដូរ​នៅ​ខាងក្រោម បណ្តាលអោយ​ស្លោក​ខ្លួន​ប្រកាច់​សន្លប់​របួស​យ៉ាងធ្ងន់ធ្ងរ​។​ក្រោយពេល​កើតហេតុ​ក្រុមការងារ​ទូរទស្សន៍​ខ្សែកាប បាន​ដឹកបញ្ជូន​ភ្លាមៗ​មកកាន់​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ដើម្បី​សង្គ្រោះ​ជីវិត​។​ ​ ​នៅក្នុង​អាគារ​សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង គេ​សង្កេតឃើញ​ក្រុម​គ្រួ​ពេទ្យ​យក​ថ្នាំ​ត្រជាក់​មក​បាញ់​លើ​ខ្លួន​ជនរងគ្រោះ​ដើម្បី​ជួយសង្គ្រោះ ក្នុងពេល​នោះដែរ​មិត្ត​ភ័​ក្រ​ក្នុង​ក្រុមការងារ​៥​នាក់​បាន​ជួយ​ចាប់​ជនរងគ្រោះ ព្រោះ​រូបគេ​កំពុង​ប្រកាច់​ត្រដរខ្យល់ គួរអោយ​រន្ធត់ នៅក្នុង​សភាព​ខាងលើនេះ​ការជួយ​សង្គ្រោះ​ជនរងគ្រោះ​គឺមាន​សង្ឃឹម​តិចតួច​ណាស់​។​DSC05587

​ ​ករណី​ខាងលើនេះ​ត្រូវបាន​គេ​សន្និដ្ឋានថា ជនរងគ្រោះ​មានការ​ធ្វេសប្រហែស ដែល​គេ​យល់ថា ការ​រាយ​ខ្សែ​កាន​ទូរ​ទស្ស​បែបនេះ​គួរតែ​សហ​ការណ៍​ជាមួយ ផ្នែក​អគ្គីសនី​អោយគេ​បិត​ចរន្ត​អគ្គីសនី​សិន​ទើប​គ្មាន​គ្រោះថ្នាក់​កើតឡើង​៕DSC05602 DSC05591