បន្ទាយមានជ័យ៖មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចម្ចាស់និងអ្នកគ្រប់គ្រងផ្សារអូរជ្រៅនៅឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ បាននឹងកំពុងបន្តពង្រឹងការបង្ការការពារកូវីដ១៩ អនាម័យ សន្តិសុខ សណ្តាប់ធ្នាប់ ខណៈអាជីវករ ព្រមទាំងអតិថិជននៅផ្សារនេះបានកើនឡើង នាបច្ចុប្បន្ននេះ ។
អ្នកស្រីខាំណយ ចាន់ធី អាជីវករលក់ដូរចម្រុះមានសម្លៀកបំពាក់ ម៉ូតូតូច ដូងក្រអូប…នៅផ្សារអូរជ្រៅប្រាប់នៅថ្ងៃទី១៨ខែតុលាឆ្នាំ២០២១ថា: គ្រួសារអ្នកស្រីបានចូលមកប្រកបរបរលក់ដូរក្នុងផ្សារនិងេះតាំងពី៥ឆ្នាំមកហើយ ហើយក៏បានកាក់កបចំណេញសល់ផល រួចទើបសាងសង់ផ្ទះល្វែងថ្មីមួយនៅជាប់ផ្សារ ។
អ្នកស្រីបន្តថា : ក្នុងអំឡុងនៃការីករាលដាលជម្ងឺកូវីដ១៩ នេះ ពិសេសនៅពេលឥឡូវនេះ ដែលផ្សារមានអ្នកលក់និងអ្នកទិញកាន់តែច្រើនឡើង ធ្វើអោយគ្រួសារអ្នកស្រីរីករាយ។
ប៉ុន្តែ ទន្ទឹមនឹងនេះ ក៏ត្រូវបង្កើនការបង្ការការពារខ្ពស់លើអនាម័ ពិសេសគឺអនុវត្តវិធានការនានាកុំអោយឆ្លងជម្ងឺកូវីដ១៩ ។
ក្រុមអជីវករវិញក៏សប្បាយចិត្តដែរពេលមានអ្នកលក់និងអ្នកទិញច្រើនបានចេញ ចូលផ្សារនេះ ដែលធ្វើអោយពួកគាត់លក់ដាចជាងមុន ។ទោះយ៉ាងណា ពួកគាត់ក៏ត្រូវប្រុងប្រយ័ត្នជាងមុនដែរ លើការទប់ស្កាត់ជម្ងឺកូវីដ១៩ ព្រោះតាមការណែនាំ ពេលមានមនុស្សច្រើន ការប្រឈមនឹងជម្ងឺនេះ ក៏ច្រើនដែរ ។
ជុំវិញការលើកឡើងនេះ លោកហ៊ី ផាណូ មេឃុំកូបស្រុកអូរជ្រៅបានប្រាប់នាថ្ងៃទី១៩ខែតុលាថា:ចំពោះមុខ អាជ្ញាធរមានសមត្ថកិច្ចក៏សាទរនិងលើកទឹកចិត្តដល់ផ្នែកឯកជនដែលវិនិយោគផ្សារនៅក្នុងមូលដ្ឋានឃុំនិងជាទីរួមស្រុកនេះ ។
ជាក់ស្តែងនាពេលនេះ អ្នកលក់និងអ្នកទិញក៏ច្រើនអ៊ូរអរ ដែលសង្ឃឹមថា វានឹងជួយអោយបងប្អូនប្រជាពលរដ្ឋមានលំនឹងជីវភាពឬក៏អាចកើនចំណូលផងក្នុងការរងផលប៉ះពាល់អំឡុងនៃការរីករាលនៃជម្ងឺនេះនិងបរិបទនៃការរៀនរស់នៅជាមួយមេរោគ/ជម្ងឺកូវីដ១៩ ។
លោកពិន សុផាន តំណាងម្ចាស់ផ្សារអូរជ្រៅបានប្រាប់ថ្ងៃទី១៩ខែតុលាថា: ករណីនេះត្រូវប្រុងប្រយ័ត្នជាមុន មិនអោយឆកល្វែង ហើយផ្ទុះឡើងនូវជម្ងឺកូវីដ១៩.រួចបិទផ្សារនោះឡើយ ។
លោកបានបន្តថា :តាំងពីបានអាជ្ញាធរមានសមត្ថកិច្ចបានអនុញ្ញាតិច្បាប់ ហើយផ្សារអូរជ្រៅបានបង្កើតឡើងពីឆ្នាំ២០១៥ មក អ្នកគ្រប់គ្រងនិងសន្តិសុខផ្សារបានយកចិត្តទុកដាក់និងសហការពង្រឹងលើសេវាលើកទឹកចិត្តនិងអនុគ្រោះជូនពលរដ្ឋជាអាជីវករនិងអតិថិជន ។ក្នុងនោះ កម្រៃឈ្នួលតូបតម្លៃត្រឹម២ ៥០០រៀល/១ថ្ងៃ ហើយផ្តល់ជូនមិនគិតថ្លៃនូវទឹក ភ្លើង ។ ចំពោះ អ្នកលក់តាមកញ្ច្រែង ល្អី ម្ហូបអាហារពីស្រុកស្រែចម្ការគឺមិនបង់ថ្លៃជារៀងរហូត ។លោកពិន សូផាន បានបន្តថា: ហើយបាននឹងកំពុងបន្តពង្រឹងអនាម័យ សន្តិសុខសណ្តាប់ធ្នាប់ ។
សូមបញ្ជាក់ថា ផ្សារអូរជ្រៅស្ថិតនៅឃុំកូបឬទីរួមស្រុកត្រូវបានវិយោគឡើងលើផ្នែកនៃដីឡូតិ៍ទំហំ៧ហិចតា ពីឆ្នាំ២០១៥ មក ។
ក្នុងនោះមានតូបធំជិត២០០និងតូបតូចជាង២០០តូប/កន្លែង ។.វាជាផ្សារឯកជនដែលធំជាងគេ ហើយមានស្តង់ដារនៅស្រុកអូរជ្រៅ៕ដោយ៖ឃិន គន្ធា





































