ក្រុងប៉ោយប៉ែត៖ លោកប្រធានការិយាល័យអប់រំ យុវជនកីឡា ក្រុងប៉ោយប៉ែត ទើបចូលកាន់ដំណែងបានចំនួន១០ថ្ងៃប៉ុណ្ណោះ ហើយក៏ត្រូវគេទម្លាក់អោយមកធ្វើជាអនុប្រធានវិញ សង្ស័យគ្មានសំណែនសែនជូនអ្នកតាព្រៃភ្នំទេដឹង ទើបជ្រុះដំណែងបានរលូនបែបនេះ។ គួរំលឹកដែលថា ថ្មីៗនេះមានកាភ្ញាក់ផ្អើលពេញទំហឹងទៅហើយ រឿងការតែងតាំងអនុប្រធានប្រធានការិយាល័យអប់រំខាងលើ តាមរយះការបោះឆ្នោតត្រឹមត្រូវ ដោយមានការចូលរួមត្រួតពិនិត្យ ពីសំណាក់អស់លោកក្រុមប្រឹក្សា មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ មួយចំនួនទៀតផង ហើយឈានទៅដល់ការសម្រេចប្រគល់ភារកិច្ច តែងតាំងអ្នកឈ្នះអោយធ្វលជាប្រធានការិយាល័យ រួចទៅហើយដែរ បន្ទាប់មកស្រាប់តែមានការលួចចេញលិខិតផ្ទេរភារកិច្ចស្ងាត់ៗ ដោយអោយប្រធានជាប់ឆ្នោត ធ្វើជាអនុប្រធានវិញយ៉ាងដូចឆ្នេះ។
តាមការបំភ្លឺរបស់ឈ្មោះ ស្វាយជា ភេទប្រុស មានក្របខណ្ឌ័ជាគ្រូបង្រៀន កំរឹតមូលដ្ឋាន ឯកទេសខ្មែរ និងជាអនុប្រធានការិយាល័យ អប់រំយុវជន កីឡា ក្រុងប៉ោយប៉ែតបានបញ្ជាក់ថា រូបគាត់ត្រូវបានលោកឈើយ ចាន់ណា ប្រធានមន្ទីអប់រំយុវជន កីឡាខេត្ត បានចាត់តាំងរូបលោកពី អនុប្រធាន ការិយាល័យ មកជាប្រធានអប់រំក្រុងប៉ោយប៉ែតវិញ លោកស្វាយជា បានបន្តទៀតថា ការផ្ទេរភារកិច្ចនេះ គឺកើតមានកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤នេះតែម្តង បន្ទាប់ពីរូបលោកមានការបោះឆ្នោតគាំទ្រ ច្រើនជាងឈ្មោះ ចែមសំបូរ ដែលជាអនុប្រធានការិយាល័យដូចគ្នា
ត្រូវបានទទួលសម្លេងតិចបំផុត ដែលមិនអាចឡើងធ្វើជាប្រធានការិយាល័យបាននោះ លោកស្វាយ ជា បានបន្តទៀតថា ក្រោយពីលោកបានធ្វើជាប្រធានការិយាល័យអប់រំក្រុងបាន១០ថ្ងៃប៉ុណ្ណោះ ស្រាប់តែមានលិខិតរបស់លោក ឈើយ ចាន់ណា ប្រធានមន្ទីអប់រំខេត្តខាងលើ បានចេញលិខិតបដិសេធ ១ច្បាប់ទៀត ដោយរូបលោកឈ្នះឆ្នោត ធ្វើជាអនុប្រធានវិញដូចដើមវិញ ហើយលួចបោះឆ្នោតស្ងាត់ៗ តម្លើងលោកចែម សំបូរ ដែលបោះឆ្នោតមិនជាប់មកធ្វើជា ប្រធានការិយាល័យវិញតែម្តង។ មហាជនជាច្រើនឆ្ងល់ថា ទំនងជាលោកស្វាយជា គ្មានសំណែន
ជូនទៅថ្នាក់លើទេដឹង ទើបជាប់ឆ្នោតជាប្រធានហើយ ធ្លាក់មកធ្វើជាអនុប្រធានបែបនេះ ចំពោះលោក ចែមសំបូរ វិញនោះ គេសង្ស័យថា អាច់មានសំណែនក្រាស់កប់ពពក យកទៅជូនចៅហ្វាយ ថ្នាក់លើ ថ្នាក់ក្រោម គ្រប់ទិសទី ទើបឡើងសក្ក័លឿនរហ័សបែបនេះ។ លោកឈើយ ចាន់ណា ប្រធានមន្ទីអប់រំខេត្តបន្ទាយមានជ័យ បានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤នេះថា រឿងនេះគឺលោកពិបាកឆ្លើយខ្លាំងណាស់ ព្រោះវាមានដំណើររឿងវែងឆ្ងាយទៀតផង ដូចឆ្នេះ ខាងលោកក៏ពិបាកឆ្លើយផងសុំទោសផងចុះ៕