​​ស្ត្រី​ជា​កម្មករ​រោងចក្រ​ម្នាក់ ត្រូវបាន​គេ​ស្ទាក់​ប្លន់​លុយ និង​បៀតបៀន​កេ​រ្ត៍​ខ្មាស់​របួស​ធ្ងន់ធ្ងរ​

0

កំពង់ឆ្នាំង​៖​ ​កម្មករ​ជា​ស្ត្រីភេទ​ម្នាក់​បាន​រងរបួស​កេ​រ្ត៍​ភេទ​យ៉ាងធ្ងន់ធ្ងរ ខណៈ​ចោរ​មួយក្រុម​មាន​គ្នា​៣​នាក់​បាន​ស្ទាក់​វាយ​ប្លន់​យកលុយ​នៅពេល​យប់ ដែល​គាត់​ចេញពី​ធ្វើ​ការងារ​រោងចក្រ​ជិះ​កង់​ត្រឡប់ទៅផ្ទះ​វិញ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​ស្ងាត់​ខាងក្រោយ​មជ្ឈមណ្ឌល​ស៊ីម៉ាក់ ស្ថិតក្នុង​ភូមិ​ចំការ​តា​ម៉ៅ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​ ​ ​DSC05602

សមត្ថកិច្ច​នគរបាល​បានអោយដឹងថា​៖​ស្ត្រី​រងគ្រោះ​ឈ្មោះ ខ ស ភ អាយុ​៣៧​ឆ្នាំ រស់នៅក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង មានមុខរ​បរជា​កម្ម​ការ​នី​នៅក្នុង​រោងចក្រ កាត់ដេរ​អឹម​វ៉េ ស្ថិតនៅក្នុង​ក្រុង​កំពង់ឆ្នាំង​។​ ​ស្ត្រី​រងគ្រោះ​បាន​និយាយ​អោយដឹងថា​៖​មុនពេល​កើតហេតុ រូបនាង​និង​២​នាក់​ទៀត​ជា​កូនស្រី​បាន​ជិះ​កង់​ម្នាក់​មួយ​ចេញពី​រោងចក្រ​អឹម​វ៉េ​នៅ​ម៉ោង​៧​យប់ ជិះ​ទៅ​លំនៅដ្ឋាន​វិញ​។​លុះដល់​ចំណុចកើតហេតុ កូន​របស់​នាង​បាន​ជិះ​កង់​ទៅមុន ចំណែក​រូបនាង​បាន​ជិះ​តាម​ក្រោយ លុះដល់​ចំណុចកើតហេតុ​ជនដៃដល់​ម្នាក់​ក្នុងចំណោម​បក្ស​ពួកគេ​៣​នាក់​បាន​DSC07039

ចាប់ទាញ​រាន​កង់​ក្រោយ​ផ្តួល​រូបគាត់ បន្ទាប់មក​បាន​ចាប់​ក្រៀក​ក យកលុយ​អស់​ខ្មែរ​៤​ម៉ឺន​រៀល លុយ​ដុល្លា​១០​ដុល្លា និង​ទូរស័ព្ទ​២​គ្រឿង ហើយ​ប៉ុនប៉ង​ចាប់រំលោភ​រូបគាត់ ប៉ុន្តែ​ពេលនោះ​រូបគាត់​បាន​អង្វរក និង​ភូតភរ​គេ​ថា​៖​រូបគាត់​មាន​ជម្ងឺអេដស៍​កុំ​ធ្វើបាប​គាត់​អី ពេលនោះ​ជនដៃដល់​មិនបាន​រំលោភ​រូបគាត់​ទេ តែ​បាន​យកដៃ​ខ្វេះកកាយ​កេ​រ្ត៍​ភេទ​គាត់​ធ្វើអោយ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។​ចំណែក​កូនស្រី​ទាំង​២​នាក់​ត្រូវបាន​បក្ខ​ពួកគេ​

២​នាក់​ទៀត​រត់​ដេញតាម តែ​ពួកនាង​បាន​ធាក់​កង់​យ៉ាង​លឿន​និង​ស្រែក​អោយគេ​ជួយ​។​ ​ក្រោយពេល​កើតហេតុ កូន​ស្រី្ត​រងគ្រោះ​បាន​ដឹក​ម្តាយ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ខេត្ត អោយ​គ្រូពេទ្យ​ជួយសង្គ្រោះ និង​បាន​ប្តឹង​សមត្ថកិច្ច អោយជួយ​ស្រាវជ្រាវ​រក​ជនដៃដល់​ចាប់​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕