មន្ត្រីក.ប.ប.ឬCCFណែនាំនិងព្រមានថា អាជីវករលក់ដូរទាំងឡាយត្រូវតែប្រយ័ត្ន ខ្ពស់ចំពោះអាជីវកម្មរបស់ខ្លួន

បន្ទាយមានជ័យ៖មន្ត្រីការពារអ្នកប្រើប្រាស កិច្ចការប្រកួតប្រជែងនិងបង្ក្រាការក្លែងបន្លំ(ក.ប.ប.ឬCCF) សាខាខេត្តបន្ទាយមានជ័យដឹកនាំដោយលោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខានិងមន្ត្រីជំនាញ លោកដុំ វណ្ណឌី អនុប្រធានមន្ទូីរពាណិជ្ជកម្មខេត្តកាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២១ បានណែនាំ ហើយព្រមានថា អាជីវករលក់ដូរទាំងឡាយត្រូវតែប្រយ័ត្ន ខ្ពស់ចំពោះអាជីវកម្មរបស់ខ្លួន។
ប្រសិនបើបងប្អូនលក់ទំនិញ ខូច គុណភាព និង ហួស កាល បរិច្ឆេទ ឬទំនិញហាមឃាត់ ហើយធ្លាក់ទៅដល់ដៃអ្នកប្រេីប្រាសមិនត្រឹមតែត្រូវខូចម៉ូយឬអតិថិជន ហើយ ពួកគេបាត់បង់ជំនឿហើយលែងទិញដូរប៉ុណ្ណោះទេ។
ប៉ុន្តែបន្ថែមលើនោះត្រូវសមត្ថកិច្ចរឹបអូសយកទៅកម្ទេចចោល ផាកផាកពិន័យអន្តរកាលនិងប្រឈមមុខនឹងផ្លូវច្បាប់ថែមទៀត។
មន្ត្រីជំនាញបានថ្លែងដូច្នោះ កាលពីថ្ងៃទី២១ ខែ តុលា ឆ្នាំ ២០២១ ខណ: មន្រ្តី សាខា ក.ប.ប. ខេត្ត បន្ទាយមានជ័យ សហការ ជាមួយ មន្រ្តី មន្ទីរ ពាណិជ្ជកម្ម ខេត្ត ចុះ ដក ហូត ផលិតផល ខូច គុណភាព និង ហួស កាល បរិច្ឆេទ ប្រេីប្រាស់ នៅតាមផ្ទះតៀមនៅភូមិ យាង ថ្មី ឃុំ កូប សស្រុកអូរជ្រៅនិងនៅភូមិអូរជ្រៅសង្កាត់និមិត្តក្រុងប៉ោយប៉ែត ដែលនៅជាប់ ព្រំប្រទល់គ្នា ។
លោកសាន វិជ្ជាសារ៉ាវុធ បានអោយដឹងបន្តថា : ជាលទ្ធផលមន្ត្រីជំនាញដក ហូត បាន ផលិត ផល ខូច គុណភាព និង ហួស កាល បរិច្ឆេទ ប្រេីប្រាស់ មាន ដូច ខាង ក្រោម ៖-ទឹកក្រូច Fanta ចំនួន ៥ដប ស្មើ ៦.២៥លីត្រ -ប័រ Blue Band ចំនួន ១៦កំប៉ុង ស្មេី ២.៤គីឡូ ក្រាម -ទឹក ស៊ីអ៊ីវ ផ្កា ឈូក ចំនួន ០៦ដប ស្មេី ៣លីត្រ
-ម្សៅ ស៊ុប Knore ចំនួន ១០៩កញ្ចប់ ស្មេី ០.៤៣៦គីឡូ ក្រាម
-ភេសជ្ជៈ Samurai ចំនួន ១ដប ស្មេី ០.៤៨លីត្រ -ទឹកក្រូច Fanta ដប តូច ចំនួន ០១ ស្មើ ០.៣៥លីត្រ -នំប័រ Jack Jill ចំនួន ៩៤កញ្ចប់ ស្មេី ១.៤៤៧គីឡូ ក្រាម ។ឬសរុប ចំនួន ១៤.៣៦៣គីឡូ ក្រាម ។
ក្នុងសកម្មភាពនេះដែរ រ រមន្ត្រីំនាញក៏ បាន ចុះ ពន្យល់ ណែនាំ ដល់ អាជីវករ ឱ្យ មាន ការ ប្រុងប្រយ័ត្ន ខ្ពស់ ក្នុង ការ លក់ ទំនិញ ខូច គុណភាព និង ហួស កាល បរិច្ឆេទ ទៅ ដល់ ដៃ អ្នក ប្រេីប្រាស់ ជៀសវាជៀសវាងប្រឈមមុខនឹងច្បាប់ ៕ដោយ៖ឃិន គន្ធា