សម្តី ពេជ្រ សោភា កំពុង​ល្បីល្បាញ​ពេញ​ហ្វេ​សប៊ុក​

0

ភ្នំពេញ​៖ តារាចម្រៀង ស្រី​ប្រចាំ​ផលិតកម្ម រស្មី​ហង្ស​មាស ពេជ្រ សោភា ដែល​កំពុង​ស្រុត​ប្រជាប្រិយភាព ឥឡូវនេះ​បាន​ងើប​មុខ​ឡើង​វិញ សារជាថ្មី ហើយ ដោយ​ល្បីល្បាញ​តាមរយៈ​សម្តី​របស់​នាង​មួយ​ឃ្លា ដែល​ត្រូវបាន អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​កាត់ត យក​ទៅ​ប្រើ​យ៉ាង​ព្រោងព្រាត ។​កម្មវិធី The Voice Cambodia ដែល​ជា​កម្មវិធី​ដំបូង បំផុត នៅ​កម្ពុជា ដោយ​គ្រាន់តែ​បើកឆាក​ភ្លាម រង​ការរិះគន់​យ៉ាងដំណំ ពី​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ជាពិសេស​នោះ គឺ គ្រូបង្វឹក​ទាំង ៤ រួមមាន ឱក សុគន្ធ​កញ្ញា ពេជ្រ សោភា ណុប បា​យ៉ា​រិទ្ធ និង លោក ឆន សុវណ្ណ​រាជ ។PichSophea2_zpsee4c1219

ក្នុងចំណោម គ្រូបង្វឹក​ទាំង ៤ នេះ អ្នក​ដែល​ទទួលរង​ការរិះគន់ យ៉ាងដំណំ ជាងគេ កញ្ញា ពេជ្រ សោភា និង លោក ឆន សុវណ្ណ​រាជ ដោយ​អ្នក​ហ្វេ​សប៊ុក បាន​និយាយថា តារា​ពីរ​ដួង​នេះ សំឡេង​ច្រៀង នៅមានកម្រិត ពោល​គឺ​វល់ៗ ។ លើសពីនេះ​ទៀត សម្តី ណែនាំ សួរ​ដល់​បេក្ខជន និង​ផ្តល់​ជា​មតិ ដែល​ធ្វើឲ្យ​ពេជ្រ សោភា ល្បី នោះ​គឺ “​ចង់​ចុច​ដែរ តែ​ចុច​អត់​ទាន់​” ក្រោយពី​បាន​ឭ​សម្តី​នេះដែរ អ្នកលេង​ហ្វេ​សប៊ុក បាន​យក​ទៅ​ច្នៃ ធ្វើ​ជា​

រូបភាព Comments ដោយ​បន្ថែម​ពាក្យ Like ភ្ជាប់​និង​រូបភាព តារាចម្រៀង ពេជ្រ សោភា ដោយ​សរសេរថា ” ចង់​ចុច like ដែរ តែ​ចុច​អត់​ទាន់ ” ។​ ​រូបភាព កែច្នៃ នេះ​ត្រូវ​បាន​ក្លាយ ជា​រូបភាព Comments កំពុង​ពេញនិយម​បំផុត សម្រាប់​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នៅពេល​បច្ចុប្បន្ន​នេះ ៕