ជនសង្ស័យ០១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវសមត្ងកិច្ចបង្ក្រាប និងឃាត់ខ្លួននៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការ នៃស្នការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម អុិត សុធា  ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរ បាលស្រុកសាមគ្គីមានជ័យ ចុះបង្រ្កាបករណីរក្សាទុក ជួញដូរ  និង ប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន  ឃាត់ខ្លួនជនសង្ស័យ០១នាក់ ។

ការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩និង៣០នាទី នៅចំណុច ភូមិក្រាំងសៀម ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក  ហ៊ុល វាសនា ស្នងការរងទទួលផែនបង្ក្រាបគ្រឿងញៀនបានអង្គភាពសារព័ត៌មានយើងដឹងថាជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ ឈ្មោះ រី សឿន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិក្រាំងសៀម ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

លោកវរសេនីយ៍ឯក  ហ៊ុល វាសនា  បានឲ្យដឹងទៀតថាក្នុងការបង្ក្រាបខាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាង ថ្នាំញៀនចំនួន០៨កញ្ចប់, ទូរស័ព្ទ០១គ្រឿង កាំភ្លើងកែឆ្នៃ ចំនួន០១ដើម។

ក្រោយចាប់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕