ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពត​ ចុះសំណេះសំណាល​សាកសួរ​សុខទុក្ខ​ និង​ផ្ដល់​អំណោយ​មនុស្ស​ធម៌​ជូន​ដល់គ្រួសារ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​៧៤​ ខ្នង​ផ្ទះ​ នៅស្រុកបន្ទាយមាស

(ខេត្តកំពត)៖ នៅរសៀល​ថ្ងៃ​សុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា​ ឆ្នាំ​២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ នៃ​គណៈអភិបាលខេត្ត​កំពត​ បាន​អញ្ជើ​ញ​ សំណេះសំណាល​សាកសួរ​សុខទុក្ខ​ និង​ផ្ដល់​អំណោយ​មនុស្ស​ធម៌​ជូន​ដល់គ្រួសារ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​៧៤​ ខ្នង​ផ្ទះ​ នៅស្រុក​បន្ទាយ​មាស​។

ពិធី​នេះ​​ប្រព្រឹត្ត​ទៅ​ក្នុង​បរិវេណ​វត្ត​ពោធិ៍ធំ​ភ្នំ​ល្ងៀង​ ដោយ​មាន​ការ​ចូល​រួម​ពី​ លោកអភិបាល​រង​ខេត្ត​ លោក​ លោក​ស្រី​ សមាជិក​ សមាជិកា​ គណៈ​កម្មាធិការ​សារខា​ មន្ត្រី​សាលា​ស្រុក​ អជ្ញាធរ​ភូមិ​ ឃុំ​ ទីប្រឹក្សា​យុវជន​ យុវជន​កាកបាទក្រហម​កម្ពុជា​ អ្នក​ស្ម័គ្រចិត្ត​ ក្រុម​ប្រតិបត្តិ​សារខា​ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត​។ 

អំណោយ​ផ្ដល់​ជូន​រួម​មាន​ អង្ករ​២៥​ គីឡូក្រាម​,​មី​ ចំនួន០១​កេស​,ត្រី​ខ​ កំប៉ុង​ ចំនួន​០១​ យួរ​,​ ទឹក​ត្រី​០១​យួរ​,​ម៉ាស់​ក្រណាត់​ ចំនួន​១០​ ម៉ាស់​ ថវិកា​ ចំនួន​២០​មុឺន​រៀល​ និង​តង់​ចំនួន​១​ សម្រាប់​អ្នក​ប៉ះ​ពាល់​លំនៅឋានធ្ងន់ធ្ងរ​ ថវិកា​ចំនួន​ ១០​ ​មុឺន​រៀល​ និង​ថវិកា​ចំនួន​ ៥មុឺន​រៀល​ សម្រាប់អ្នករងផលប៉ះ​ពាល់​បន្តិចបន្តួច៕ សេង ណារិទ្ធ