ជនសង្ស័យ០៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួននៅភូមិអណ្តូងឬស្សី

កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការ នៃស្នការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងកងអន្តរាគមន៍ ចុះបង្រ្កាបករណីរក្សាទុក សមគំនិត ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ០៥នាក់ ។

ការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នៅចំណុច ភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលផែនបង្ក្រាបគ្រឿងញៀនបានអង្គភាពសារព័ត៌មានយើងដឹងថាជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ
ឈ្មោះ នឿន សុណាន់ អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត រស់នៅភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ឈ្មោះ សុទ្ធ សិដ្ឋ អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ឈ្មោះ ពេជ្រ រស្មី (ហៅជា) អាយុ ២៥ឆ្នាំជនជាតិខ្មែរ មុខរបរ:មិនពិត រស់នៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ឈ្មោះ កង វិចិត្រ អាយុ ២២ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ឈ្មោះ ង៉ែត សុភី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យដឹងទៀតថាក្នុងការបង្ក្រាបខាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាង ថ្នាំញៀនចំនួន០៦កញ្ចប់ ទូរសព្ឌ័ ០៤គ្រឿង ម៉ូតូ០១គ្រឿង ដាវ៤ដើម ឧបករណ៍វេចខ្ចប់ និងសម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ក្រោយចាប់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕