ខេត្តតាកែវ៖នៅរសៀលថ្ងៃអាទិត្យ០៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិខេត្តតាកែវ និងក្រុមការងារ បានអញ្ជើញប្រគល់ថវិកាសមាគមមិត្តចំនួន ៦.០០០.០០០៛(ប្រាំមួយលានរៀល) ថវិការបស់ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តចំនួន ៥០០.០០០៛(ហាសិបមុឺនរៀល) ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន ទឹកត្រីចំនួន០១យួ ទឹកសុីអុីវចំនួន០១យួ ទឹកបរិសុទ្ធចំនួន០១កេះ អង្ករ៥០គីឡូក្រាម និងថវិការបស់អធិការដ្ឋាននគរបាលស្រុកបាទីចំនួន ១.៩៤០.០០០(មួយលានកៅសិបបួនមុឺនរៀលគត់)ជូនដល់លោកស្រី ស្រេង ស៊ុន ត្រូវជាភរិយាសព លោកវរសេនីយ៍ត្រី លី សារុំ នាយផ្នែក ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយជម្ងឺ (រោគាពាធ) ស្ថិតនៅភូមិព្រៃល្វា ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព សំដែងនូវការអាឡោះអាល័យ សោកស្តាយ ចំពោះការបាត់បង់ស្វាមី និងឪពុកដ៏ល្អ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕





































