រថយន្ត​ធុន​ធំ​បំផ្លាញ់​ស្ពាន​មួយកន្លែង​ទាំងស្រុង​នៅ​វាលវែង​ស្ទះចរាចរណ៍​រាប់​ម៉ោង​ទម្រាំ​ឆ្លង​រូ​ច​

0

​ ខេត្តពោធិសាត់ៈ ​រថយន្ដ​ធុន​ធំ​ទទេ​មួយគ្រឿង ដែលមាន​គោលបំណង ទៅ​ដឹក​កសិផល​នៅឯ​ទីរួមស្រុក​វាលវែង នោះ ។ បានធ្វើ​ចរាចរណ៍​លើផ្លូវ​លេខ​៥៦​ឆ្លងស្ពាន​ចំណុច​ទួល​គ្រោះ កាលពី​វេលា​មោ​៉​ង ៩​និង​៣០​នាទី​យប់ ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៤ ស្ថិតក្នុង​ភួ​មិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ​ស្រុក​វាលវែង ខេត្តពោធិសាត់ ។

ក៍​បណ្ដាលអោយ​បាក់​ស្ពានដែក​មួយកន្លែង​នោះ​បាក់​ខូចខាត​ទាំងស្រុង ឯ​រថយន្ត​ខូចខាត​មួយចំនួន និង​ពុំមាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុ​ស្សណា​ឡើយ​។ បើតាម រដ្ឋបាល​ប៉ុ​ស្ត៍ ទីនោះ​បាន​និយាយ​អោយដឹងថា បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​ភ្លាម អ្នកធ្វើដំណើរ​ទៅមក នៅលើ​ផ្លូវ​នោះ​ត្រូវបាន​ត្រូវបាន​កកស្ទះ​ជាច្រើន​ម៉ោង​ទៅមក​មិនបាន ។image (4)image image (2)

លោក​បាន​បន្ត​អោយដឹង​រហូតមក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៤ វេលា​មោ​៉​ង​១២​និង​៣០​ថ្ងៃ ទើប​អ្នកដំណើរ​ធ្វើដំណើរ​ទៅមក​បាន ដោយសា​តែ ក្រុមហ៊ុន MDS យក​គ្រឿង​ច័​ក្រ​មក​ត្រួសត្រាយ​ធ្វើ​ផ្លូវ​វាង​ទីតាំង​នេះ អស់​មួយ​ព្រឹក​ធំ​រូ​ច ។ អាជ្ញាធ​ម៏​នៅ​ទីនោះ បាន​ប្រាប់​កម្ពុ​ជាថ្មី​អោយដឹងថា ខាង​ថៅកែ​ម្ចាស់រ​ថយ​ន្ថ​បានទទួល​ខុសត្រូវ សាងសង់​ស្ពាន​នេះ​ជូន​វិញ ។ image (3)

ឯ​ក្រុមហ៊ុន MDS និយាយប្រាប់​ខាង​អាជ្ញាធ​ម៏​ថា ខាង​ក្រុមហ៊ុន​បាន​កំពុង​បន្ត​សម្រួល​ផ្លូវ​ស្ពាន​ថ្មី​បណ្ដោះអាសន្ន​នេះ​ជូន អ្នកធ្វើដំណើរ​ទៅមក អោយបាន​ងាយស្រួល​ជាង​នេះ ទម្រាំ​តែ​ស្ពាន​នោះ​ធ្វើបាន​រូ​ចរាល់ ក្រោម​ការត្រួតពិនិត្យ​ល្អិតល្អន់​របស់​មន្ទី​សា​ធា​រណះ​ការ និង ដឹកជញ្ជូន​របស​ខេត្ត ។