អ.ហឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀននៅភូមិទួលខ្សាច់

កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោកឧត្ដម សេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ អ.ហ ខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០:៣០ នាទីព្រឹក កម្លាំងមូលដ្ឋានអ.ហក្រុងកំពង់ឆ្នាំង បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលពាក់ព័ន្ធក្នុងករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅចំណុចភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យថែលត្រូវបានឃាត់ខ្លួនឈ្មោះ កន ស៊ីណាត ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះវត្ថុតាងចាប់យករួមមានម្ស៉ៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក) ចំនួន០១កញ្ចប់តូច ទម្ងន់០.៧២ក្រាម(ថ្លឹងទាំងថង់វេចខ្ចប់),ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកSamsung Galaxy S6 ពណ៌ទឹកមាស ,ដាវចំនួន០១ដើម។
ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចយើងបានឲ្យគ្រូពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ (លទ្ធផលអវិជ្ជមាន)។

បច្ចុប្បន្ន ជនសង្ស័យនឹងវត្ថុតាង ការិយាល័យជំនាញ បានកសាងនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង។