​​ខ្សែកាប​អគ្គីសនី​ឆក់​ស្លាប់​នៅលើ​ដើម​ដូង​ពេល​ឡើង​កាប់​ផ្លែ​ដូង​ជាន់​ធាង​ ​ដូង​ប៉ះ​ខ្សែកាប​ភ្លើង​ឆក់​តែម្តង​

0

​កំពង់ឆ្នាំង​៖​យុវ​សិស្ស​ម្នាក់​ត្រូវបាន​ខ្សែកាប​ធំ​អគ្គីសនី​ឆក់​ស្លាប់​លើ​ចុង​ដូង ខណៈដែល​រូប​ ​គេ​ឡើង​កាប់​ផ្លែ​ដូង​បាន​ជាន់​ធាងដូង​ប៉ះ​ខ្សែកាប​អគ្គីសនី​ឆក់​ខ្លោច​ខ្លួន​តែម្តង​។​ករណីនេះ​ ​បាន​កើតឡើង​នៅវេលា​ម៉ោង​៤​និង​៣០​នាទី ល្ងាច​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​ស្នាយ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច​។​DSC05594

​ ​លោក​អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​បានអោយដឹង​ថា​៖​យុវ​សិស្ស​រងគ្រោះ​ ​មានឈ្មោះ ភុំ វាសនា អាយុ​១៥​ឆ្នាំ រៀន​ថ្នាក់​ទី​៥ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​មុន​ ​ពេល​កើតហេតុ​បងប្អូន​របស់គេ​បាន​ប្រើ​អោយ​ឡើង​កាប់​ផ្លែ​ដូង​ហូប​។​ពេល​នោះគេ​ឡើង​ដើម​ដូង​១​ដើម​នៅមុខ​ផ្ទះ​ជិត​បង្គោល​ខ្សែកាប​ធំ​អគ្គីសនី នៅពេល​ឡើងដល់​ចុង​ដូង​បាន​ ​ជាន់​ធាងដូង​១​ធាង​ធ្លាក់​ចុង​វា​ប៉ះ​និង​ខ្សែកាប​អគ្គីសនី បណ្តាលអោយ​អគ្គីសនី​ឆក់​រូបគេ​ខ្លោ​ ​ច​ខ្លួន​ស្លាប់​ភ្លាម​នៅលើ​ចុង​ដូង​តែម្តង​។​ ​ ​ក្រោយពេល​កើតហេតុ បងប្អូន​ជនរងគ្រោះ​ក៏បាន​នាំគ្នា​ឡើង​ដើម​ដូង​យក​សព​ជនរងគ្រោះ​ចុះមក​ដី ដើម្បី​យកទៅ​លំនៅដ្ឋាន​ធ្វើបុណ្យ​ទៀន​តាម​ប្រពៃណី​។​ ​ ​DSC05591

គួរ​បញ្ជាក់ថា​៖​នៅក្នុង​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៤​នេះ ករណី​ឆក់​ខ្សែកាប​អគ្គីសនី​ ​ដូចនេះ​បានកើត​ឡើង​ចំនួន​២​លើក គឺ​ករណី​ទី​១​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ឈ្មោះ​ ​ទ្រា ជា​កម្មករ​ទូរទស្សន៍​ខ្សែកាប​ខេត្តកំពង់ឆ្នាំង ក៏​ត្រូវបាន​ខ្សែកាប​ធំ​អគ្គីសនី ឆក់​ធ្លាក់​ពី​ ​លើ​បង្គោល​ភ្លើង​មក​ដី​កំពស់​៧​ម៉ែត្រ រលាក​ខ្លួន​រងរបួស​ធ្ងន់ធ្ងរ​ផង​ដែល​នៅពេល​រូបគេ​ឡើង​រាយ​ខ្សែកាប​ទូរទស្សន៍​នៅ​ម្តុំ​ផ្សារ​ព្រៃ​ខ្មែរ​។​ក្រោយពេល​កើតហេតុ​គេ​បាន​បញ្ជូន​ជនរងគ្រោះ​មក​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត បន្ទាប់មក​ដោយ​សភាព​របួស​ធ្ងន់ធ្ងរ មន្ទី​ពេទ្យ​ ​ខេត្ត​ក៏បាន​បញ្ជូន​រូបគេ​ទៅកាន់ មន្ទីរពេទ្យ​ក្រុងភ្នំពេញ​ដើម្បី​សង្គ្រោះ​បន្តទៀត​។​ចំណែក​ ​ករណី​ទី​២ គឺ​ជនរងគ្រោះ​ឈ្មោះ ភុំ វាសនា ខាងលើ​នេះហើយ​។​ ​

​លោក​មេការ​អគ្គីសនី​ខេត្ត​ម្នាក់​បានអោយដឹងថា​៖​ខ្សែកាប​អគ្គីសនី​ធំ​នេះ មាន​កម្លាំង​ ​ភ្លើង​២​ប្រភេទ គឺ​ខ្សែ​កំពស់​១២​ម៉ែត្រ មាន​ភ្លើង​១​ម៉ឺន​វុ​ល និង​ខ្សែ​កំពស់​៧​ម៉ែត្រ មាន​កម្លាំង​ភ្លើង​២​ម៉ឺន​វុ​ល គឺ​បើ​នៅ​ជិត​វា​តែ​ក្រោម​១​ម៉ែត្រ​ពិតជា​ត្រូវ​វា​ស្រូប​ឆក់​មនុស្ស​តែម្តង ហេតុនេះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​យល់ដឹង​និង​ប្រុង​ប្រ​យ​ត្ន័​អោយបាន​ខ្ពស់​៕ ​ ​