​កុងត្រូលជជុះ​នៅតែ​បន្ត​កើតមាន​យ៉ាង​អាណាធិបតេយ្យ​ក្នុង​ខេត្តសៀមរាប​

0

​ ​ខេត្តសៀមរាប​៖ កន្លងទៅ​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បានធ្វើ​ការចុះ​ផ្សព្វផ្សាយ​បក​អាក្រា​ ​ត​ពី​កម្លាំង​សមត្ថកិច្ច​មកពី​ក្រសួងមហាផ្ទៃ នឹង សមត្ថកិច្ច​ក្នុង​ខេត្ត​មួយចំនួន​បានធ្វើ​ការជួល​ផ្ទះ​ ​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​សេដ្ឋកិច្ច​សំខាន់ៗ​ធ្វើជា​ស្នាក់ការ​ដើម្បី​ឲ្យ​ក្រុម​ឈ្មួញ​ចូល​បង់លុយ និង សម្រាប់​ទុក​ប្រដេញ​បទល្មើស​ផ្សេងៗ​ក្នុង​ខេត្តសៀមរាប ដែល​មិនបាន​ចូលទៅ​បង់លុយ​។​

រហូតមកដល់​សព្វថ្ងៃ​នេះ​គេ​សង្កេតឃើញ​មាន​សកម្មភាព​ទាំងនោះ​នៅតែ​កើតឡើង​លើស​គ្រា​មុន​ទៅទៀត ហើយ​ករណីនេះ​គេ​សង្ស័យថា មាន​កាដូ​ពិសេស​ជូន​ថ្នាក់លើ​ខ្លះ​ហើយ​។​ ​ ​បើតាម​ប្រភពព័ត៌មាន​ពី​អ្នកឃ្លាំមើល​បទល្មើស​នៅក្នុង​ខេត្តសៀមរាប​បាន​ប្រាប់ថា មាន​ ​ស្នាក់ការ​របស់​ប៉ូលិស​សេ​កិច្ច​ក្រសួងមហាផ្ទៃ ដែលមាន​លោ​កស​ក្ក័​៤ ឡុង សំអឿន​ជា​មេ​កើយ​បានដាក់​ពង្រាយ​កូនចៅ​របស់ខ្លួន​នៅតាម​បណ្តារ​ស្រុក​ដើម្បី​ប្រមូល​លុយ​ពីបទ​ល្មើស​ផ្សេងៗ​ ​ដាក់​ហោប៉ៅ និង បង់​ខែ​ឲ្យ​ទៅ​ថ្នាក់លើ ដើម្បី​ឲ្យ​ខ្លួន​បាន​ឈរជើង​នៅក្នុង​ខេត្តសៀមរាប​តទៅ​ ​ទៀត​។​ហើយ​បើ​បទល្មើស​ណា​មិនបាន​បង់លុយ​ឲ្យ​ពួកគេ គេ​នឹងធ្វើ​សកម្មភាព​ប្រដេញ រួច​ ​រាយការណ៍​ដើម្បី​សុំ​គោលការណ៍​ចាប់​តែម្តង ដូច្នេះហើយ​ទើប​ក្រុម​ឈ្មួញ​មួយចំនួន​មិនដែល​ ​ហ៊ាន​លោតឆ័ត្រ​រំលង​ប៉ូលិស​សេដ្ឋកិច្ច​បានឡើយ​។

ប្រភព​ដដែល​បាន​បន្តទៀតថា បច្ចុប្បន្ន​ ​នេះ​ឈើ​គ្រញូង​កំពុង​លួច​ឆ្មក់​ដឹកជញ្ជូន​ឈើ​គ្រញូង និង ឈើប្រណិត​ឆ្លងកាត់​ខេត្តសៀមរាប​យ៉ាង​គគ្រឹកគគ្រេង​ដោយ​មិន​ហ៊ាន​មើលរំលង​លោក​ឡុង​សំអឿន​បានឡើយ​។​ ​ ​ទាក់ទិន​ទៅនឹង​ការលើកឡើង​ខាងលើ​នេះដែរ លោក​វរៈសេនីយ៍ត្រី ឡុង សំអឿន ដែលជា​មេ​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ប្រចាំខេត្ត​សៀមរាប​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក​បានទេ​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែសីហា​នេះ​ដោយ​ទូរស័ព្ទ​របស់លោក​នៅក្រៅ​តំបន់​សេវា​។​ ​

​សូម​រំលឹក​ផងដែរ​ថា ដើម្បី​អនុវត្តន៍​តាម​បទបញ្ជា​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល កន្លងទៅ អជ្ញាធរ​ខេត្ត និង អជ្ញាធរ​នៅតាម​បណ្តារ​ស្រុក​បាន​កោះហៅ​សមត្ថកិច្ច​ដែល​លើក​ស្នាក់ការ​ ​នៅតាម​ដងផ្លូវ​ឲ្យ​រៀបចំ​ច្បាប់ទម្លាប់ និង រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ឲ្យ​បានល្អ​កុំ​ឲ្យ​ប៉ះពាល់​ ​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍ ។​ ​ ​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ គេ​នៅ​ទន្ទឹង​រក​ចាំ​មើលថា តើ​អជ្ញាធរ​ខេត្ត អាចមាន​វិ​ ​ធាន​ការ​យ៉ាងណា ដើម្បី​ឲ្យ​ខេត្តសៀមរាប​ដែលជា​តំបន់​ទេសចរណ៍​ដ៏​មាន​សារៈសំខាន់​មួយ​នេះ គ្មាន​កុងត្រូលជជុះ​កើតមាន​យ៉ាង​អាណាធិបតេយ្យ​តទៅទៀត ឲ្យ​ស្របទៅនឹង​បទបញ្ជា​ ​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​៕​