បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីព្រឹកថ្ងៃទី២៣ សីហា ២០១៤ នៅចំនុចមុខផ្សារអូរអមបិល ក្នុងភូមិ-សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រវាងរថយន្តនិងម៉ូតូបណ្តាលអោយបុរសម្នាក់រងរបួសស្រាល ម្ចាស់រថយន្តទទួលសងសំណងបញ្ចប់រឿងកុំអោយពាក់ព័ន្ធជាប៉ូលីស ។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តនីសាន់មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2A 6194 បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំនុចកើតហេតុបានបត់ឆ្វេង ក៏ទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាសេរីឆ្នាំ២០១០ ពាក់ស្លាកលេខព្រៃវែង 1A 3147 បើកបរដោយយុវជនម្នាក់សុំមិនបញ្ចេញឈ្មោះក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលអោយម៉ូតូគាបជាប់ខាងក្រោមរថយន្តផ្នែកខាងមុខ ចំនែកអ្នកបើកបរម៉ូតូរងរបួសស្រាល ។ ក្រោយកើតហេតុម្ចាស់រថយន្តបានទទួលខុស និងទទួលសងសំណងខូចខាត និងព្យាបាលរបួសដល់ជនរងគ្រោះដើម្បីបញ្ចប់រឿង៕



































