ខេត្តសៀមរាប: បទល្មើសនេសាទ ដោយខុសច្បាប់បានចាប់ផ្តើមដាក់ឆ្នុក កក្រើកពេញផ្ទៃទឹក ភ្លើងភ្លឺរន្ទាលពេញផ្ទៃទឹក ស្ថិតនៅក្នុងតំបន់រ៉ាំសា ជាតំបន់ស្នូល ឃុំអន្លង់សំណរ.ស្រុកជីក្រែង ដោយសារតែ លោក.ស៊ិន.គក់ អសមត្ថភាពក្នុងការគ្រប់គ្រង និងបង្ក្រាលាបបទល្មើសនេសាទ។
ជាការពិតណាស់ បទល្មើសដាក់ឆ្នុក និងរបាំងផ្សេងៗគឺត្រូវបានហាមឃាត់ដាច់ខាត ព្រោះតែឧបករណ៍ទាំងនេះ សុទ្ធសឹងតែត្រូវបានហាមឃាត់ ពីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ តែគួរឲ្យសោកស្តាយណាស់ ថ្នាក់ដឹកនាំខំទុកចិត្ត ប្រគល់តួនាទីភារកិច្ចនេះជូន មន្រ្តីថ្នាក់ក្រោមជាតិដើម្បីថែរក្សាអភិរក្ស តែផ្ទុយទៅវិញមន្រ្តីទាំងនេះ បានឃុបឃិតគ្នាជាប្រព័ន្ឋ បើកដៃឲ្យ ក្រុមអ្នកនេសាទខុសច្បាប់ ដាក់ឆ្នុកដើម្បីប្រមូលត្រី ក្នុងមួយថ្ងៃៗរាប់សិបតោន ទៅលក់នៅទីផ្សារដើម្បីយកធ្វើជា ចំណីត្រី និងចំណីក្រពើទៅវិញ។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថាធនធានមច្ឆាជាតិ ទាំងម៉ែត្រី ឪត្រី និងកូនត្រី.មិនទាន់គ្រប់អាយុ ត្រូវបានលោកស៊ិន គក់ មេស្នាក់ការបរិស្ថាន ឃុបឃិតគ្នាឲ្យឈ្មួញដាក់បទល្មើសឆ្នុក ប្រមូលផលទាំងមិនទាន់ធំ ឲ្យរលាយហិនហោចគ្មានសល់ ដោយប្រើឧបករណ៍ទំនើបៗ ដោយមានអំពូលភ្លើងឆ្នុកពេញផ្ទៃទឹក ដើម្បីចាប់ត្រី។
ប្រជាពលរដ្ឋនៅក្នុងស្រុកជីក្រែង ស្រុកសូនិគម ខេត្តសៀមរាបបានឲ្យដឹងថា បទល្មើសជាច្រើនស្ថិតនៅតំបន់រ៉ាំសា ជាតំបន់ស្នូលព្រំប្រទល់ សៀមរាប.កំពង់ធំ ពេលយប់មានភ្លើងភ្លឺពេញផ្ទៃទឹក ប្រៀបបាននិងទីក្រុងមួយ ដែលកំពុងតែបំផ្លាញមច្ឆាជាតិ ដោយពុំមានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ ប្រជាជនបានត្រឹមតែសំណូមពរទៅលោកទៀ សីហា.អភិបាលខេត្តសៀមរាប និងលោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាជួយពិនិត្យមើល សកម្មភាពលោក.ស៊ិន.គក់.ប្រធានស្នាក់ការ.គ្រប់គ្រងនៅតំបន់ស្នូល.និងលោកនាយផ្នែកកំពុងឃ្លាំងផង ដើម្បីរួមគ្នាថែរក្សាធនធានមច្ឆាជាតិ៕
ដោយប៊ុន រដ្ឋា