​ជនសង្ស័យ​ ពីរ​នាក់​ធ្វើសកម្ម​ខាង​ឆក់​កាបូប​ក្នុង​ក្រុង​សៀមរាប​ត្រូវបាន​សមត្ថកិច្ច​ក្របួច​ជាប់​

0

​ ​សៀមរាប : ជនសង្ស័យ​ភេទ​ប្រុស​ទាំង​២​នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង​សៀមរាប​ចាប់​ឃាត់ខ្លួន​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ដើម្បី​ធ្វើការ​សួរនាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​អំពើ​លួច​ដោយ​ជិះ​ម៉ូតូ​ឆក់​កាបូប​ជនរងគ្រោះ​ទាំង​ភ្ញៀវ​ទេសណ៍​បរទេស​និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើនលើក​ច្រើនសារ ក្នុង​ក្រុង​សៀមរាប​។

លោក​អនុសេនីយ៍ឯក នួន ស័​ក្កិ​ចំរើន​រិ​ទ្ធ អធិការរង​នគរបាល​ក្រុង​សៀមរាប​ទទួលបន្ទុក​ព្រហ្ម​ទ័​ណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹងថា​ដោយ​ទទួលបាន​នូវ​ការណែនាំ​ឲ្យ​ដឹកនាំ​កម្លាំង​ក្នុង​អង្គ​ភាពចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​តាមដាន​ស្រាវ ជ្រាវ​និង​ឈានដល់​ការ​បង្ក្រាបបាន​ចំពោះ​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ពី​សំណាក់​លោក​វរសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង អធិការនគរបាល ក្រុង​សៀមរាប និង​ដោយ អនុវត្តតាម​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ក៏ដូចជា ដើម្បី​ធ្វើ​ឲ្យ​ការ អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ។WP_20140823_006

ក៏ដូចជា​បន្ទាប់ពី​សម​ត្ថ​កិច្ច​ទទួលបាន​នូវ​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ផង​នោះ​ទើប​ជាក់ស្តែង​កាលពី​ថ្ងៃទី​២២​ដល់​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៤​កន្លងទៅ​លោក​អនុសេនីយ៍ឯក នួន ស័​ក្កិ​ចំរើន​រិ​ទ្ធ បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្នុង​អង្គភាព​ធ្វើការ​តាមដាន​ស្រាវជ្រាវ​និង​ធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​វ័យក្មេង​ទាំងពីរ​នាក់​នេះ​បានតែ​ម្តង​នៅក្នុង​ក្រុង​សៀមរាប ។ ​

លោក​អនុសេនីយ៍ឯក នួន ស័​ក្កិ​ចំរើន​រិ​ទ្ធ អធិការរង​នគរបាល​ក្រុង​សៀមរាប​ទទួលបន្ទុក​ព្រហ្ម​ទ័​ណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន​និង​បានធ្វើ​ការសួរនាំ​ចំពោះ​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​ជាប់​ពាក់ព័ន្ធ​និង​ករណី​អំពើ​លួច​ដោយ​ជិះ​ម៉ូតូ​ឆក់​កាបូប​ជនរងគ្រោះ​ទាំង​ភ្ញៀវ​ទេសណ៍​បរទេស​និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើនលើក​ច្រើនសារ ក្នុង​ក្រុង​សៀមរាប​ហើយ​នោះ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​នូវ​ករណី​ទាំងអស់​ខាងលើ​ពិត​ប្រក​ដ​មែន ដោយ​សមត្ថកិច្ច​បានបញ្ជាក់​

ទៀតថា​ក្រុម​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​កន្លងមក​ពួកគេ​ធ្លាប់បាន​ប្រព្រឹត្ត​នូវ​ករណី​ឆក់​កាបូប​ជា​ញឹកញាប់​នៅក្នុង​ក្រុង​សៀមរាប​តែ​ពេលនេះ​ត្រូវអស់​លក្ខ​ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់​ក្របួច​ជាប់​តែម្តង ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​សៀមរាប​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត​ហើយ​កាលពី​រសៀល​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៤​នេះ ៕ ​ដោយ លោក ខេង ខេមរា​ ​