កំពង់ធំៈប្រជាពលរដ្ឋជាច្រើនគ្រួសារកើតទុកមិនសុខចិត្តកំពុងមានការព្រួយបារម្ភលើការ សាងសង់ធុងក្រឡុកស៊ីម៉ង់ របស់លោក តាន់ ប៊ុន ឆេង ដែលធ្វើឲ្យមានការប៉ះពាល់ ដល់ការរស់ នៅរបស់បងប្អូនជាពិសេសសុខភាពរបស់ពួកគាត់ដែលមានទីតាំង ស្ថិតនៅ ភូមិថ្នល់បែក ឃុំត្រពាំង ឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារកំពុងតែរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរជាពិសេស លោក អភិបាល ខេត្តកំពង់ធំ ងួន រតនៈ ទើបមកឡើងកាន់តំណែងថ្មី ជាអភិបាលខេត្ត សូមលោកមេត្តា ចាត់មន្រ្តីពាក់ព័ន្ធចុះធ្វើការត្រូតពិនិត្យទៅលើក្រុមហ៊ុនមួយដែលកំពុងបង្កើតកន្លែងអាជីវកម្ម ធុងក្រឡុកស៊ីម៉ង់ ក្នុងទីប្រជុំជនប្រជាពលរដ្ឋរស់នៅផង។
ពាក់ព័ន្ធករណីខាងលើនេះផងដែរ ប្រជាពលរដ្ឋរស់នៅក្បែរៗនោះបានអោយដឹងថាចំពោះ ការសាងសង់ធុងក្រឡុកស៊ីម៉ងត៍នេះខាងក្រុមហ៊ុនលោក តាន់ ប៊ុនឆេង មិនបានធ្វើការផ្តិតមេ ដៃយល់ព្រមពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះផ្តល់សិទ្ធអោយធ្វើនោះឡើយគឺគេចាប់ ផ្តើមសាងសង់យកតែម្តង។ពួកគាត់ក៏បានសម្តែងការ ព្រួយបារម្ភថានៅពេលដែល ក្រុមហ៊ុននេះសាងសង់រួចរាល់ វាអាចនិងធ្វើអោយមានការប៉ះ ពាល់ដល់សុភាព របស់ពួកគាត់ជាពិសេសក្មេងៗតូចៗតែម្តង។
លោក អ៊ុន បុត្រ អភិបាលស្រុកកំពង់ស្វាយ បានឲ្យដឹងថា ពាក់ព័ន្ធនិងច្បាប់សាងសង់ដំឡើង ធុងក្រឡុកស៊ីម៉ង់របស់លោក តាន់ ប៊ុន ឆេង នេះលោកមិនបានទទួលទម្រុងឯកសារគេ របៀបមិចនោះទេ មិនដឹងថា ស៊ីញ៉េពីណាខ្លះនិងតាម រយៈពីណាខ្លះក៏អត់ដឹងដែរ។
ចំណែកលោក អឹម ឌីណា ប្រធានមន្ទីរដែនដីរូបនីកម្មនិងសំណង់ខេត្តកំពង់ធំ បានបញ្ជាក់ថា ការស្នើរសុំរបស់លោក តាន់ ប៊ុនឆេង ប្រកបអាជីវកម្ម មកដល់មន្ទីរគឺស្នើរសុំធ្វើតែអាគារ ឃ្លាំង សម្រាប់ផ្ទុកសម្ភារសំណង់ប៉ុណ្ណោះ តែចំពោះលោក តាន់ ប៊ុនឆេង សាងសង់ម៉ាស៊ីន ក្រឡុកស៊ីម៉ង់ ខាងមន្ទីរដែនដីរូបនីយកម្មនិងសំណង់មិនមានការអនុញ្ញាតិនោះទេ មិនដឹងថាលោកធ្វើនេះមានច្បាប់អនុញ្ញាតិ រឺមិនមានច្បាប់ អនុញ្ញាតិនោះទេព្រោះថា សំណង់នេះជាសំណង់គ្រឿងចក្រលោកមិនមានការគ្រប់គ្រងនោះឡើយ៕





































