រថយន្ត​ធុន​ធំ​បំផ្លាញ់​ស្ពាន​មួយ​កន្លែង​ទាំងស្រុង​នៅ​វាល​វែង​ស្ទះចរាចរណ៍​រាប់​ម៉ោង​ទម្រាំ​ឆ្លង​រូច​

0

​រថយន្ដ​ធុន​ធំទ​ទេ​មួយ​គ្រឿង ដែល​មាន​គោលបំណង ទៅ​ដឹក​កសិផល​នៅឯ​ទីរួមស្រុក​វាលវែង នោះ ។ បាន​ធ្វើ​ចរាចរណ៍​លើផ្លូវ​លេខ​៥៦​ឆ្លងស្ពាន​ចំណុច​ទួល​គ្រោះ កាលពី​វេលា​មោ៉ង ៩​និង​៣០​នាទី​យប់ ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៤ ស្ថិត​ក្នុងភួមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ​ស្រុក​វាលវែង ខេត្ត​

ពោធិសាត់ ។ ក៍​បណ្ដាលអោយ​បាក់​ស្ពានដែក​មួយ​កន្លែង​នោះ​បាក់​ខូចខាត​ទាំងស្រុង ឯ​រថយន្ត​ខូចខាត​មួយចំនួន និង​ពុំ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ណា​ឡើយ​។ បើតាម រដ្ឋបាល​ប៉ុស្ត៍ ទីនោះ​បាន​និយាយ​អោយដឹងថា បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​ភ្លាម អ្នកធ្វើដំណើរ​ទៅ​មក នៅលើ​ផ្លូវ​នោះ​ត្រូវ​បាន​ត្រូវ​បាន​កកស្ទះ​ជាច្រើន​ម៉ោង​ទៅ​មក​មិន​បាន ។ លោក​បាន​បន្ត​អោយដឹង​រហូត​មក​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៤ វេលា​មោ៉ង​១២​និង​៣០​ថ្ងៃ ទើប​អ្នកដំណើរ​ធ្វើដំណើរ​ទៅ​មក​បាន ដោយសា​តែ ក្រុមហ៊ុន MDS យក​គ្រឿងច័ក្រ​មក​ត្រួសត្រាយ​ធ្វើ​ផ្លូវ​វាង​ទីតាំង​នេះ អស់​មួយ​ព្រឹក​ធំ​រូ​ច ។ អាជ្ញាធ​ម៏​នៅ​ទីនោះ បាន​ប្រាប់​កម្ពុជា​ថ្មី​អោយដឹងថា ខាង​ថៅកែ​ម្ចាស់រ​ថយ​ន្ថបាន​ទទួលខុសត្រូវ សាងសង់​ស្ពាន​នេះ​ជូន​វិញ ។ ឯ​ក្រុមហ៊ុន MDS និយាយប្រាប់​ខាង​អាជ្ញាធ​ម៏​ថា ខាង​ក្រុមហ៊ុន​បាន​កំពុង​បន្ត​សម្រួល​ផ្លូវ​ស្ពាន​ថ្មី​បណ្ដោះអាសន្ន​នេះ​ជូន អ្នកធ្វើដំណើរ​ទៅ​មក អោយ​បាន​ងាយស្រួល​ជាង​នេះ ទម្រាំ​តែ​ស្ពាន​នោះ​ធ្វើ​បាន​រូ​ចរាល់ ក្រោម​ការត្រួតពិនិត្យ​ល្អិតល្អន់​របស់​មន្ទី​សា​ធារ​ណះ​ការ និង ដឹកជញ្ជូន​របស​ខេត្ត ។​

image (1) image (2) image (3) image (4) image