ដាក់ឱ្យដំណើរការអាគារមណ្ឌលសុខភាពក្រុងកោះរ៉ុងជាផ្លូវការ

0

ខេត្តព្រះសីហនុ៖លោក  គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ភោធដាក់ឱ្យដំណើរការអាគារមណ្ឌលសុខភាពក្រុងកោះរ៉ុង ប្រើប្រាស់ ជាផ្លូវការ ដើម្បីបំរើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថាការដាក់ឱ្យប្រាស់នូវមណ្ឌលសុខភាពក្រុង កោះរ៉ុង ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង គឺជាការរំកិលសេវាសុខាភិបាលមកជិត ប្រជាពល រដ្ឋ ដោយសារកន្លងមកនៅពេលមានអ្នកជំងឺគឺត្រូវដឹកជញ្ជូនមកកាន់ដីគោក។តែសំរាប់ពេលនេះប្រជាពលរដ្ឋអាចមកទទួលសេវានៅមណ្ឌលសុខភាពនេះបានគ្រប់គ្នា។ទន្ទឹមនោះលោកអភិបាលខេត្តក៏បានធ្វើការណែនាំឱ្យក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់ការទំនួលខុសត្រូវកាន់តែខ្ពស់ក្នុងការផ្តល់សេវាជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងមន្ត្រី រាជ ការរបស់យើងនៅតំបន់កោះផងដែរ។

លោកអភិបាលខេត្តបានបញ្ជាក់ថា នៅលើកោះរ៉ុងរបស់យើងមានប៉ុស្តិ៍សុខភាពចំនួនពីររួចហើយ ទីមួយ នៅភូមិដើមថ្កូវ និងមួយទៀតនៅភូមិកោះរ៉ុងសន្លឹម ដែលជាការជួយសាងសង់ដោយភ្ញៀវទេសចរបរទេស ហើយ សង្ឃឹមថា ក្រុងកោះរ៉ុង មិនមានការប្រឈម និងប្រព័ន្ធសុខាភិបាលទៀតទេ ដូច្នេះចំពោះស្ត្រីឆ្លងទន្លេ អាចមក សម្រាលនៅមណ្ឌលសុខភាពបាន និងពង្រឹងសមត្ថភាពឱ្យមានការវះកាត់តូច បាននៅពេលខាងមុខ ទន្ទឹមនោះ យើងក៏ត្រូវបំពាក់នូវឧបករណ៍បន្ថែម ដើម្បីបំរើឱ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព និងមានការជឿជាក់ពី ប្រជាពលរដ្ឋ មកទទួលសេវាសុខាភិបាល នៅមណ្ឌលសុខភាពរបស់យើងកាន់តែច្រើន។

ឆ្លៀតឱកាសនោះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់ផងដែរថាក្រុងកោះរ៉ុងគឺ ជាគោលដៅមួយដ៏សំខាន់សំរាប់ ទេសចរណ៍ចាក់វ៉ាក់សាំ ដូចនេះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអា ជីវករបំរើសេវាទេសចរណ៍នៅលើកោះទាំងអស់ ត្រូវត្រៀមលក្ខណ: ជាមុន ដើម្បីទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំង បរទេសចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ ខេត្តព្រះសីហនុ រាជរដ្ឋាភិបាល បានកំណត់ក្នុងចក្ខុវិស័យបើក ទេសចរណ៍វ៉ាក់សាំងជំហានទីមួយ មានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង ព្រមទាំងតារាសាគរ នៃខេត្តកោះកុង និងបន្តបើកជំហានទីពីរនៅខេត្តសៀមរាប នៅខែមករា ឆ្នាំ២០២២ និងបន្តបើកជំហានទីបីនៅទូទាំងប្រទេស តែ ម្តង។ ទន្ទឹមនោះម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ ទាំងអស់ក្នុងក្រុងកោះរ៉ុង ត្រូវតែចាក់វ៉ាក់សាំងឱ្យបានគ្រប់ ដូស និងចូលរួមអនុវត្តវិធានការ(SOP)របស់ក្រសួងទេសចរណ៍ ប្រកាន់ភ្ជាប់វិធានសុខាភិបាល ពាក់ម៉ាស លាង សម្អាតដៃ រក្សាគម្លាតសុវត្ថិភាព ព្រមទាំងវិធាន ការ៣.ការពារ និង៣.កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគ្រប់ៗគ្នា។ លោក គួច ចំរើនក៏បានអំពាវនាវផងដែរ  ដល់ប្រជាពល រដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង សូមអញ្ជើញមកទទួលវ៉ាក់សាំង ចាក់ឱ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពសាំនៅ ក្នុងខ្លួន ករណីមានការ ឆ្លងជំងឺកូវីដ១៩ គឺមិនធ្ងន់ធ្ងរ និងមិនបង្កហានិភ័យដល់អាយុជីវិត។

ជាមួយគ្នានេះក្នុងព្រឹកថ្ងៃ ដ៏ដែលនោះផងដែរ  លោកអភិបាល ក៏បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការ សាងសង់អគាររដ្ឋបាល និងអាគារច្រកចេញចូលតែមួយក្រុងកោះរ៉ុង  ដែលមានទីតាំងស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលនឹងត្រៀមដាក់ឱ្យដំណើរការនៅពេលឆាប់ៗខាងមុខនេះ។និងបានឧបត្ថម្ភថវិកាជូនរដ្ឋបាលក្រុងកោះរ៉ុងចំនួន ៣លានរៀល និងឧបត្ថម្ភជូនក្រុមគ្រូពេទ្យចំនួន ១០នាក់ ដោយក្នុងម្នាក់ៗ ២០ម៉ឺនផងដែរ៕(ដោយនាគសមុទ្រ)