ភ្នំពេញ៖តារាសំលេងធ្ងន់ល្បីរាប់ឆ្នាំ របស់ផលិតកម្ម រស្មីហង្សមាស លោក ណុប បាយារិទ្ធ នៅប៉ុន្មាននាទីមុននេះ បានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួន ទាក់ទិននិងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ថា “សំណេរ មួយនេះវែង តែខ្ញុំគ្មានឳកាសនិងសម្តែងមតិចំពោះបញ្ហារគ្រោះថ្នាក់ចរាចរណ៌ទេ ហេតុនេះសុំយកពេលនេះចូលរួមជាមតិខ្លះ មួយភាគតូច ស្តីអំពើគ្រោះថ្នាក់ចរាចរណ៌នេះជាគ្រោះថ្នាក់ចរាចរណ៌នៅផ្លូវទៅកំពង់សោម សូមបងប្អូនប្រជាពលរដ្ឋខ្មែរ មេត្តាប្រុងប្រយត្ន័ខ្ពស់ក្នុងការបើកបរ ជីវិតដែលបាត់បង់ទៅហើយ មិនអាចវិលមកវិញនៅថ្ងៃស្អែកទេ ការបាត់បង់ដ៏ធំនោះជាសោកនាដកម្មដ៏ធំរបស់គ្រួសារជនរងគ្រោះ ទោះសងដោយអ្វីក៏នៅតែពុំស្មើស្គាល់អោយច្បាស់ និង គោរពច្បាប់ចរាចរណ៌ ពិសេសស្រលាញ់ និង អោយតំលៃលើជីវិតអ្នកដ៏ទៃ នោះមានន័យថាអ្នកក៏ស្រលាញ់និងអោយតំលៃជីវិតខ្លួនឯងនិងគ្រួសារដូចគ្នា ! បើគង់តែទៅដល់គោលដៅដដែល សុខចិត្តអោយយឺតបន្តិចចុះក៏ប្រសើរជាងលឿនដោយគ្រោះថ្នាក់ ព្យាយាមប្រុងប្រយ័ត្នក្នុងការបើកបរ គឺជាការបើកបរជាមួយស្មារតីទទួលខុសត្រូវខ្ពស់ជាអ្នកឆ្ពោះទៅកាន់គោលដៅដែលទៅ ហើយមានន័យថាអ្នកជាមនុស្សដែលស្រលាញ់ ការពារជីវិតខ្លួនឯងនឹងអ្នកដ៏ទៃ រាល់ពេលដែលកាន់ដៃចង្កូតត្រូវច្បាស់លាស់ជាមួយសតិ្តខ្លួនឯងថា ជីវិតរបស់អ្នក អ្នករួមដំណើរជាមួយអ្នក ស្ថិតនៅក្នុងដៃអ្នក តើ
អ្នកបើកបរដូម្តេចដើម្បីការពារជីវិតអ្នក រួមតំណើរជាមួយអ្នក និងអ្នកដ៏ទៃ អោយទៅដល់គោលដៅប្រកបដោយសុវត្តិភាព? អ្នកត្រូវតែជាមនុស្សដែលមានស្មារតីខ្ពស់ ប្រុងប្រយ័ត្ន ហើយគ្មានជាតិស្រវឹង គ្រោះថ្នាក់ចរាចរណ៍ជាសោកនាដ៍កម្ម និងការបាត់បង់ដែលកើតចេញពីការធ្វេសប្រហែស ការចង់ឈ្នះ កត្តាស្រវឹង និងការមើលស្រាល មិនគោរពច្បាប់ចរាចរណ៌តែយើងអាចចូលរួមការបង្ការ ប្រយត្ន័ កាត់បន្ថយ ដោយផ្តើមចេញពីយើងដែលជាពលរដ្ឋខ្មែរទាំងអស់ គ្រប់ស្រទាប់វណ្ណៈខ្ញុំ អ្នក ពលរដ្ឋខ្មែរគ្រប់រូប បន្ថែមការយល់ដឹងពីច្បាប់ចរាចរណ៌ ដឹងហើយដាច់ខាតត្រូវតែគោរព ហើយផ្តើមប្តេជ្ញាផុសចេញពីចិត្តរៀងៗខ្លួន នោះខ្ញុំជឿថាប្រទេសយើងនិងអាចកាត់បន្ថយបាននូវអាត្រាគ្រោះថ្នាក់ចរាចរណ៌ ហើយសោកនាដកម្មដែលកើតចេញពីគ្រោះថ្នាក់ចរាចរណ៌ ក៏និងលែងមានច្រើនលើសលប់ទៀត គ្រោះថ្នាក់វានិងជ្រៀតចូលមកលែងបាន ក្នុងសា្មរតី យល់ដឹងនិងប្រុងប្រយ័ត្នខ្ពស់របស់អ្នក” ។ ដូចអ្វីដែលតារាចម្រៀង ល្បីជាង ១ទស្សវត្យរ៍ បានបញ្ចេញមតិ លើវិដេអូឃ្លិប គេហទំព័រក្នុងស្រុកមួយ វាមិនជាមតិ ល្អ ដាស់ស្មារតី ប្រជាពលរដ្ឋខ្មែរ ឲ្យចេះថ្លឹងថ្លែងពេលធ្វើចរាចរណ៍ ដោយការគោរព ច្បាប់ ។ កន្លងមក នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុន សែន ក៏បានខ្វល់ខ្វាយ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងដែរ ធ្វើឲ្យសេដ្ឋកិច្ច ធ្លាក់ចុះ ជាច្រើនរយលានរៀល លើបញ្ហានេះ ហើយ សម្តេចក៏បានផ្តល់អនុសាសន៍ បង្កើតជា សុភាសិតមួយឃ្លាថា “ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍” ដោយបិទលើរថយន្តក្រុង និងតាក់ស៊ីដែលរកស៊ីនដឹកជញ្ជូនភ្ញៀវចេញចូលរាជធានីភ្នំពេញ និងទៅបណ្តាខេត្ត ៕