ភ្នំពេញ៖ ជនពិការភ្នែក ប្រុក ចាន់ថន ដែលជ្រុះចេញពី កម្មវិធី The Voice Cambodia បានចេញបទ “ពិការកាយ ឥតពិការចិត្ត” ដែលជាបទដំបូងរបស់ខ្លួន ក្នុងផលិតកម្ម BKS (Best Khmer Sound) ធ្វើឲ្យប្រិយមត្តជាច្រើន ចាប់អារម្មណ៍ ជាពិសេស អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកតែម្តង ។បទ “ពិការកាយ ឥតពិការចិត្ត” ក្រោយចេញជាលក្ខណៈ Full Song អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចាប់អារម្មណ៍ យ៉ាងព្រោង ព្រាត ដោយចែករំលែក ពីមួយ ទៅមួយ និងសរសើរថា ពិត ជាពិរោះខ្លាំងណាស់ សម្រាប់បទ ស្នាដៃនិពន្ធរបស់ខ្មែរ ។
ដើម្បីបញ្ជាក់ នូវការចេញផ្សាយបទចម្រៀងនេះដែរ ចាងហ្វាងផលិតកម្ម BKS វ័យ១៨ឆ្នាំឈ្មោះ ឈុន សុវណ្ណភក្ដី និង ជាតារាចម្រៀង ប្រចាំផលិតកម្មនេះដែរ បានបញ្ជាក់ថា “បទនេះ មិនមែន ជាបទ រើសអើង ដូចបណ្តាសារព័ត៌មាន ក្នុងស្រុកជាច្រើនចុះផ្សាយនោះទេ បទនេះមានចំណងពិតប្រាកដថា “ពិការកាយ ឥតពិការចិត្ត” ហើយបទនេះដែរ ក៏មិនចេញជា CD លក់នៅលើទីផ្សារ ដែរ ដោយខាងខ្លួននឹងចេញជា MV តែម្តង ។ លោកបានបញ្ជាក់ថា បទ ចម្រៀងជាច្រើន មិនតិចជាង ៤០បទ ដែលជាស្នាដៃរបស់ខ្មែរ ដែលមាននៅ BKS មិនចេញ ជា ស៊ីឌី ដោយរងចាំចេញជា MV តែម្តង “ ។
ចាងហ្វាងផលិតកម្ម BKS វ័យ១៨ឆ្នាំ និង ជាតារាចម្រៀង បានបន្ថែមទៀតថា ” នៅស្អែកនេះ ត្រូវនឹងថ្ងៃសៅរ៍ វេលាម៉ោង ៧ និង ០០ នាទីយប់ទៅ តារាចម្រៀង BKS រួមទាំងតារាចម្រៀងចំណូលថ្មី ជនពិការភ្នែក ប្រុក ចាន់ថន ក៏មានវត្តមានច្រៀង ជាលើកដំបូង នៅឌ្រីមលែន ផងដែរ” ។ ដូច្នេះ ប្រិយមិត្ត ដែលគាំទ្រ ជនពិការភ្នែក ប្រុក ចាន់ថន ដែលជ្រុះចេញពី កម្មវិធី The Voice Cambodia សូមរួមទស្សនាទាំងអស់គ្នា ឲ្យបានច្រើនកុះករ ៕ ស្តាប់បទ “ពិការកាយ ឥតពិការចិត្ត” ៖