សៀមរាប=បន្ទាប់ពីមានសារព័ត៌មានបាន ចុះរិះគន់លើមន្រ្តីស្នាក់បរិស្ថាន រួមទាំងមន្ត្រីជលផលខេត្តសៀមរាប អសមត្ថភាពក្នុងការទប់ស្កាត់.ការដាក់បទល្មើសឆ្នុក ដែលជាបទល្មើសខុសច្បាប់.ស្ថិតនៅតំបន់រ៉ាំសា ជាតំបន់ស្នូល ជាប់ព្រំប្រទល់ ឃុំពាមបាង ខេត្តកំពង់ធំ និង អន្លង់សំណរខេត្តសៀមរាប កាលពីថ្មីៗកន្លងទៅនេះ។
លោក.ស៊ិន គក់.បានទទួល ស្គាល់នូវការពិត នៃបទល្មើសនេសាទដោយខុសច្បាប់ ដែលកំពុងតែលបលួចដាក់ ក្នុងផ្ទៃបឹងទន្លេសាប ដែលប្រើប្រាស់អំពូលភ្លើងចាប់និងអាគុយ ដាក់លើទឹកដើម្បីទាក់ទាញមច្ឆាជាតិ ទាំងតូចទាំងធំ ឲ្យចូលឆ្នុកដែលប្រៀបបាន និងមុងខ្នាតធំចង់ផ្ងាជើងឡើងលើ នឹងជាបទល្មើសហាមឃាត់ដាច់ខាត ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
លោក.ស៊ិន គក់ប្រធានស្នាក់ការបរិស្ថាន.ទំនប់សួង បានសហការណ៍ លោកយន្ត.សារ៉ាវុធនាយការិយាល័យបរិស្ថានតំបន់ប្រើប្រាស់ច្រើនយ៉ាងភូមិសាស្ត្រខេត្តសៀមរាប សង្កាត់រដ្ឋបាលជលផលឃុំអន្លង់និងសហគមន៍ផ្ទោលស្រោង.ចុះបង្រ្កាបបទល្មើសនៅតំបន់ខាងលើ។
លោកស៊ិន គក់ បានបញ្ជាក់ទៀតថា ចំពោះបទល្មើសកើតឡើង គឺជាការលបលួចដាក់ របស់ក្រុមអ្នកនេសាទ ដែលមិនអនុវត្តច្បាប់ ចំពោះការបង្រ្កាបប្រៀបបាន និងវែកចក អ្នកការពារមានកម្លាំងតិច ចំណែកអ្នកលួចដាក់ មានគ្នាច្រើន ធ្វើឲ្យមានការថ្លោះថ្លូយខ្លះ។
សូមបានសំណូមពរថា ដើម្បីថែរក្សាមច្ឆាជាតិឲ្យបានទទួលលទ្ធផលជោគជ័យនោះ គឺត្រូវបានការចូលរួមទាំងអស់គ្នា ជាពិសេសតំបន់រ៉ាំសានេះ គឺជាតំបន់បែងចែកមិនទាន់ច្បាស់សាល់រវាងដែនសមត្ថកិច្ច ឃុំពាមបាង.ខេត្តកំពង់ធំ.និងឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ដូច្នេះសមត្ថកិច្ចទាំងពីខេត្តគួររួមគ្នា ទប់ស្កាត់បង្រ្កាប ទើបលទ្ធផលទទួលបានជោគជ័័័័យ៕ ដោយខេមរា