ថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នាំអំណោយផ្ដល់ជូនក្រុមគ្រូពេទ្យ នៅមន្ទីពេទ្យមេគង្គកំពង់ចាម

កំពង់ចាម : លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត អមដំណើរដោយលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម និងសហការីក្រោមឱវាទ ព្រមទាំងលោកជំទាវ សមាជិកព្រឹទ្ធសភា-រដ្ឋសភា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានអញ្ជើញសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូន ក្រុមគ្រូពេទ្យកំពុងព្យាបាលអ្នកជម្ងឺកូវីដ ១៩ នៅមន្ទីពេទ្យមេគង្គកំពង់ចាម ។
បើតាមមន្ត្រីសមាគមនារីកម្ពុជា ខេត្តកំពង់ចាម បានឲ្យដឹងថា ដើម្បី ជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ដែលជាកងទ័ពជួរមុខ កំពុងបំពេញបេសកកម្ម យ៉ាងមមាញឹក ក្នុងការព្យាបាលអ្នកជម្ងឺកូវីដ ១៩ នៅមន្ទីពេទ្យមេគង្គកំពង់ចាម លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានសមាគមនារីថ្នាក់ខេត្ត អមដំណើរដោយក្រុមការងារ ជាហការីក្រោមឱវាទ បានអញ្ជើញចុះសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យមេគង្គកំពង់ចាម ។ ទន្ទឹមនឹងការចុះសំណេះសំណាលនេះដែរ លោកជំទាវប្រធាន និងក្រុមការងារបាននាំមកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈមួយចំនួន ផ្ដល់ជូនដល់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យខាងលើ ផងដែរ ជាមួយគ្នានោះ លោកជទាវ ញ៉ូង ចិរយា ក៏បានរៀបចំអាហារ មាន ៖ នំបញ្ចុក និងនំបុ័ង សម្លរការី សម្រាប់ក្រុមគ្រូពេទ្យ បានបរិភោគ យ៉ាងឆ្ងាញ់ពិសារ ផងដែរ ។
ទន្ទឹមនឹងនោះ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យមេគង្គកំពង់ចាម ក៏បានសម្ដែង នូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា និងលោកជំទាវ ប៉ាង ដានី ព្រមទាំង ក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ ចំពោះ សុខទុក្ខ របស់ក្រុមគ្រូពេទ្យយើង ក៏ដូចជា ការចូលរួមចំណែកលើកទឹកចិត្ត បន្តបេសកកម្មប្រវត្តិសាស្ត្រនេះ ជារៀងរាល់ថ្ងៃ ផងដែរ ៕