កំពង់ចាម : ឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា នា ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមពិធីវេរអង្គកឋិនទានមហាសាមគ្គី និងឆ្លងបុណ្យអង្គកឋិន ដែលប្រារព្ធធ្វើឡើងនៅវត្ត ខេមវន័ បឹងស្នាយ ក្រុងកំពង់ចាម ។
គួរ បញ្ជាក់ ថា អ្នកផ្តេីមបុណ្យអង្គកឋិនទានមហាសាមគ្គីរបស់រដ្ឋបាលខេត្តកំពង់ចាមនេះ រួមមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សា អភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយមន្ត្រីរាជការក្នុងខេត្ត និងប្រជាពលរដ្ឋជាសប្បុរសជនច្រើននាក់ទៀតបាននាំបច្ច័យសរុប ចំនួន ៧២.៩៤១ ដុល្លារ រួមនិងត្រៃយ៍ធំ ២ -លៀង ១០ -សាដក់ ៨៨ និងទេយ្យវត្ថុមួយចំនួនទៀត ។ ក្នុងនោះរដ្ឋបាលខេត្តបានប្រគេនព្រះសង្ឃចំនួន៣ វត្តក្នុងក្រុងកំពង់ចាម រួមមាន វត្តបុទមរតនៈដីដុះចំនួន ១០លានរៀល,វត្តសុទស្សនារាម ជ្រោយថ្ម ចំនួន ១០លានរៀល, វត្តជោតនារាម បឹងកុកចំនួន ១០លានរៀល ។ បច្ច័យដែលបានប្រគេនព្រះសង្ឃ វត្តខេមវ័ន ហៅវត្តបឹងស្នាយ សរុបចំនួន ៦៥.៦២៣ ដុល្លារ ផងដែរ ៕






































