​ ឈើ​ប្រភេទ​លេខ​ពីរ​គ្មាន​ច្បាប់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់​បាន​ចំនួន​ពីរ​ឡានធំៗ​

0

​សៀមរាប ៖ ឡាន​ធុន​ធំ​ចំនួន​ពីរ​គ្រឿង​នេះ​ដែល​បាន​ដឹកឈើ​ប្រភេទ​លេខ ពីរ គ្មាន​ច្បាប់​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ធ្វើការ​ចាប់​ឃាត់​នៅត្រង់ចំណុច​ភូមិ តា​កុះ ឃុំ ព្រះ​ដាក់ ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប កាលពី​វេលា អំឡុង​ម៉ោង ៤ ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៤​នេះ​។Share2014-08-24-3e26c0bf7fd4673cc80caa9e44dd37b58338f79ed79c4657f9dcc710c58ce2ec-Picture_jpg

លោក​វរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​និង​លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។ បាន​ឲ្យ​ដឹងថា ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ខាងលើ​សមត្ថកិច្ច​បានធ្វើ​ការចាប់​ឃាត់​ឡាន​ធុន​ធំ​ចំនួន​ពីរ​គ្រឿង​នេះ​និង​បានធ្វើការ​ឆែក​ឆែរ​ឃើញ​មាន​ប្រភេទ​លេខ ពីរ គ្មាន​ច្បាប់​អនុញ្ញាត​ពេញ​ឡាន​តែម្តង ។​Share2014-08-24-8ac27acbce79e57ee2bd71e70e17bd22f4cce52763138aef53cb8723cf1f498e-Picture_jpg

លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានបញ្ជាក់​ថា​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​របស់លោក​បាន​ធ្វើការ​ចាប់​ឃាត់​ឡាន​ធុន​ធំ​ចំនួន​ពីរ​គ្រឿង​នេះ​ដែល​បាន​ដឹកឈើ​ប្រភេទ​លេខ ពីរ គ្មាន​ច្បាប់​អនុញ្ញាត​នៅត្រង់ចំណុច​ភូមិ តា​កុះ ឃុំ ព្រះ​ដាក់ ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​បាន​ហើយ​នោះ​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក៏បាន​ធ្វើការ​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​បន្ត ។ ដោយឡែក​អ្នក​បើកឡាន​បាន​រត់​គេចខ្លួនបាត់ ៕ លោក  ខេង ខេមរា​Share2014-08-24-1522f5feef8fda12917cd5746b6028d12c37b32fc134b1530dd9f04e309872e3-Picture_jpg Share2014-08-24-43c8faf30d3464b488801f9dc54b8802f43e175fb2ff0132851775fa5cacd493-Picture_jpg