ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅ​ចំណុច​ស្តុប​ផ្លូវ​បែក​ជា​បួន​របួស​ធ្ងន់​ម្នាក់​និង​ស្រាល​២​នាក់​

0

​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរ​ឆ្លង​ស្ដុប​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ជិះ​ដោយ​យុវជន​២​នាក់​ចំ​ពេញទំហឹង​បណ្ដាលអោយ​រងរបួស​ម្នាក់​និង​ស្រាល​២​នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និ​១០​នាទី​យប់​ថ្ងៃទី​២៤​ខែ​សីហា​ឆ្នាំ​២០១៤

ត្រង់​ចំណុច​ស្តុប​ផ្លូវ​បែក​ជា​បួន តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​កែង​ផ្លូវ​លេខ​៣៣៦ ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​
​ប្រភព​ព័ត៍មាន​ពី​កន្លែងកើតហេតុ​បាន​អោយដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ យុវជន​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​ស្មាស់​វី ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​កំពត 1E-5043 ធ្វើដំណើរ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ស្រាប់តែ​មក​ដល់​ចំណុចស្តុ​បកែង​ផ្លូវ​លេខ​៣៣៦ ក៏​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​ពណ៍​ទឹកប៊ិច​ពាក់​ស្លាក​លេខ ដ​៨៤១៦ ភព​១ ចេញពី ផ្សារ​ដើម​គ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៣៦ ទិសដៅ​ពី​កើត​ទៅ​លិច​ឆ្លង​ស្តុប​ដោយ​មិន​គោរព​ភ្លើង សញ្ញា​ចរាចរ​ក៏​បាន​បុក​គ្នា​ចំ​ពេញទំហឹង​បណ្ដាល​អោយ​យុវជន​ជិះ​ម៉តូ​គុប​រងរបួស​ធ្ងន់​ចំ​ណែ​ក​យុវជន ដែល​ជិះ​ម៉ូតូ​ស៊ុយ​ស៊ូ​គី​ស្មាស់​វី​ទាំង​២​នាក់ រង​របួសស្រាល​។ បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគម​ន៍​ភ្លាមៗ និង​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ហើយ​ដំណាង​ភាគី​ទាំង​២​បាន​ធ្វើ​ការសម្របសម្រួល​គ្នា​មួយសន្ទុះ ក៏​សម្រេច​ថា​សុំ​ស្មើរ​គ្នា​ដោយ​យក​ម៉ូតូ​ទៅ​ជួសជុល​និង​ព្យាបាល​របួស​រៀងៗ​ខ្លួន​បញ្ចប់រឿង នៅ​កន្លែងកើតហេតុ​៕​

1 2