បុរស​ជនជាតិ​ចិន​២​នាក់​ស្រវឹង​បើករថយន្ត​លុច​ស៊ី​ស​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៧​កង់​

0

​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​២​នាក់​ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត​លុច​ស៊ី​ស​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​បុក​របាំង​ថ្ម​ពុះ ចែក​ទ្រូងផ្លូវ​ដែល​គេ​រៀបចំ​ការដ្ឋាន​ដាក់​ប្រព័ន្ធ​លូ​របាក់​អស់​ចំនួន​៧​កង់ ហើយ​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​

៣០​នាទី​យប់​ថ្ងៃទី​២៤​ខែ​សីហា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ សណ្ឋាគារ​អ៊ិន​ទើ​ខនធី​ណី​លថ​ល​ភ្នំពេញ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក​ខណ្ឌ​ចំការមន​។​
​បើតាម​សម្ដី​បុរស​ម្នាក់​ជា​អ្នករត់​ម៉ូតូឌុប​ក្បែរ​នោះ​បាន​ឃើញ​ហេតុការណ៍​រៀបរាប់​ប្រាប់​ថា​មុនពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​លុច​ស៊ី​ស​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-8760 ជិះ​ធ្វើ​ដំណើរ​ដោយ បុរស​ជនជាតិ​ចិន​២​នាក់​ស្រវឹងធ្លាក់ភ្នែក តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ក៏​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ដែល​គេ​រៀបចំ​ការដ្ឋាន ដាក់​ប្រព័ន្ធ​លូរ ចូល​មក​ចំណែក​ផ្លូវ​ខាង​រថយន្ត ចំ​ពេញទំហឹង​បាក់​អស់​ចំនួន​៧​កង់ ប្រហែល​អ្នកបើកបរ​រថ​យន្ត​មើលមិនឃើញ នៅត្រង់​នោះ​មាន​របាំង​ថ្ម​ដោយសារ​ស្រវឹង​ខ្លាំង​ពេក ចំណែក​អ្នក​ជិះ​ក្នុង​រថយន្ត​គ្រាន់តែ​រងរបួស​ស្រាល​ហើយ​ត្រូវ បាន​គ្នីគ្នា​នាំ​ឡើង​ជិះ​រថយន្ត​មួយ​គ្រឿង​ទៀត​ទៅ​បាត់​។ បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ត្រួតពិនិត្យ និង​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​វាស់វែង​និង​ស្ទូច​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​។​
​គួរបញ្ជាក់​ថា​កាល​ពី​យប់ម្សិលម៉ិ​ញក៏​មាន​រថយន្ត​បា​ឡែន​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ហើយ​បែក​កង់​ខាងមុខ​ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៩​កង់​នៅ​កន្លែង​ដដែល​នេះ ហើយ​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៤​។ បើតាម​សម្ដី​របស់​សន្តិសុខ​ដែល​អង្គុយ​យាម​ក្បែរ​កន្លែងកើតហេតុ​បាន​ឃើញ​ហេតុការណ៍​រៀបរាប់​ប្រាប់ថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា​កាមរី​បា​ឡែន​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-8902 ជិះ​ធ្វើ​ដំណើរ​ដោយ​បុរស​៤​នាក់ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ក្នុង​ល្បឿន​យ៉ាង​លឿន ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ រថយន្ត​ក៏​បាន​បែក​កង់​ខាងមុខ​ផ្នែក​ខាងឆ្វេង​បណ្ដាលអោយ​រេ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៩​កង់ ធ្វើ​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​ចំណែក​អ្នក​ជិះ​ក្នុង​រថយន្ត​គ្រាន់តែ​រងរបួស​ស្រាល​៕​

1 2 3