ហេតុការគ្រោះថ្នាក់ចរាចរណ៍មួយបង្ករអោយមានការផ្ញាក់ភ្អាលដល់សមត្ថកិច្ចមូលដ្ថានចុះមកអន្តរាគម៍ខណៈពេល ដែលនាយករងក្រសួងរ៉ែនិងថាមពលស្រវឹងជោកជាំបើករថយន្ដម៉ាសស្ដា២បាំងមួយគ្រឿងព្យាយាមបត់តែបត់មិនផុតក៍ជ្រុលទៅបុកគាររថយន្ដសូសដេសសេរីទំនើប
របស់សមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ការខូចខាត បន្តិចបន្តួច ហើយសម្របសម្រួសតែមិនត្រូវគ្នា។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ០៨ និង ៥០ យប់ថ្ងៃ ទី ២៤ ខែ កក្ដដា ឆ្នាំ ២០១៤ ត្រង់ចំណុចមុខក្រសួង រ៉ែនិងថាមពល តាមបណ្ដោយផ្លូវ ៥១ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។
យោងទៅសាក្សីដែលនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញ រថយន្ដម៉ាសស្ដា២បាំង មួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ បណ្ដោះអាសន ៦៤១៤ បើកបុរសម្នាក់ដែលជានាយករងក្រសួងរ៉ែនិង ថាមពលស្រវឹងជោកជាំ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៥១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈដែលមកដល់ ចំណុចកើតហេតុខាងលើ ព្យាយាមបត់ចូលក្នុង ក្រសួងរ៉ែនិងថាមពល តែបត់មិនផុត ក៍ជ្រុលចង្កូតទៅបុកគារ រថយន្ដសូសដេស សេរីទំនើប មួយគ្រឿង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ បណ្ដោះអាសន ៦៦៦៦ ដែល កំពុងចតចោលនៅកន្លែងកើតហេតុខាងលើ ហើយរថយន្ដសូសដេសនេះជារថយន្ដរបស់ សមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បណ្ដាលអោយរថយន្ដទាំង២គ្រឿង រងការខូចខាតបន្តិចបន្តួច ។ ហើយភ្លាមៗនោះរថយន្ដម៉ាសស្ដាព្យាយាមបើករត់គេច ទៅដល់ចំណុចផ្លូវ ព្រះនរោត្ដម ក្រែង និងផ្លូវ ១១៨ ក៍ត្រូវសមត្ថយាត់បានយកមកកន្លែងកើតហេតុវិញ ធ្វើការសម្របសម្រួល ហើយនៅពេលនោះ ភាគីខាង រថយន្ដសូសដេស បានទារសំណងចំនួន ២០០០ ដុល្លា តែភាគីខាងរថយន្ដម៉ាសស្ដា សុំសងសំណង១០០ដុល្លា តែភាគីខាងរថយន្ដសូសដេសមិនយល់ព្រម ។
បន្ទាប់ពីកើតហេតុភាគីទាំង២បានធ្វើការសម្របសម្រួលគ្នាប៉ុន្តែមិនត្រូវ ទើបសមត្ថកិច្ចអោយសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕