បុរស​ម្នាក់​ចង់​បញ្ចាក់​ពី​ចិត្ត​ស្មោះឲ្យ​សង្សារ​មើល​ លោត​ស្ពាន​ជ្រោយចង្វា​សំណាងល្អមិនស្លាប់

0

​ហេតុការណ៍​គួរអោយ​ភ្ញាក់ផ្អើល​មួយ បង្ករ​អោយ​សមត្ថកិច្ច​ចុះ​មក​ឃាត់​បុរស​ម្នាក់ ដែល​ចង់​បញ្ចាក់ ពី​ចិត្ត​ស្មោះ​អោយ​សង្សារ​មើល​លោត​ស្ពាន​ជ្រោយចង្វា​១​មើល​តែ​ខ្លាច​ថប់ដង្ហើម​ស្លាប់​ហែស​ទឹក​មក​ច្រាំង​ឡើង​លើ​គោក​វិញ​។ ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ០១  និង ៣០ យប់​

ឈានចូល​ថ្ងៃ ទី ២៥ ខែ កក្ដ​ដា ឆ្នាំ ២០១៤ ត្រង់​ចំណុច​ស្ពាន​ជ្រោយចង្វា​គោលដៅ​ទី​៣​ត្រោយ​ខាងកើត ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។​
​យោង​ទៅតាម​នារី​អ្នក​រាប់អាន​បុរស​លោតទឹក​ខាងលើ បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ រូបនាង​បាន​ចេញពី​កន្លែង​ញ្ញុំ​អី​នៅ​ម្ដុំ​ទួស​សង្កែ ហើយ​រូប​នាង​បាន​ស្គាល់​បុរស​លោត​ទឹក​ខាងលើ​៣​ឆ្នាំ ទៅហើយ តែ​មិនមែន​ជា​សង្សារ​គ្នា​ទេ ហើយ​នៅ​ថ្ងៃ​កើតហេតុ​បុរស​លោតទឹក​ខាងលើ បាន​សា​ភាព ស្រលាញ់​រូបនាង តែ​នាង​ឆ្លើយថា​មិន​ខ្ញុំ​មិន​បាន​ស្រលាញ់​បង​ទេ នាង​គ្រាន់តែ​រាប់អាន​បង​ដូចជា អ្នកជិតខាង​ទេ ខណៈ​នោះ​បុរស​ខាងលើ​បាន​ជិះ​ម៉ូតូ ហុងដា​ឌ្រី​ម​សេ​១២៥ មួយគ្រឿង ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ កណ្លាល 1G.9497 ជិះ​សំដៅ​មក​ស្ពាន​ជ្រោយចង្វា ខណៈ​ដែល​មក គោលដៅ​ទី​៣ ត្រោយ​ខាងកើត បុរស​នោះ​បាន​និយាយថា​បង​និង​លោត​ទឹក​ដើម្បី​បញ្ចាក់​ពី​ចិត្ត​ស្មោះរប​ស់បង ហើយ​គ្រាន់តែ​និយាយ​រួច​ក៍​ឡើងលើ​បង្កាន់ដៃស្ពាន​លោត​ចុះ​ទៅ​ក្រោម តែ​ខ្លាច​ថប់ដង្ហើម​ស្លាប់ ហែស​ទឹក​មក​ច្រាំង​ឡើង​លើ​គោក​វិញ​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង​កើត ធ្វើការ​ឃាត់ខ្លួន​បុរស​ខាងលើ​ព្រោះ ខ្លាច​បុរស​នេះ​លោត​ទឹក​ទៀត តែ​បុរស​ខាងលើ​បាន​ប្រតាយប្រតប់​ជាមួយ​សមត្ថកិច្ច ហើយ សមត្ថកិច្ច​បាន​ដក​សោរ​ម៉ូតូ​ពី​បុរស​នោះ តែ​បុរស​នោះ​នៅតែ​ព្យាយាម​បណ្ដើរ​ម៉ូតូ​រត់គេច​ពី​កន្លែង​កើត ថា​ខ្ញុំ​ខ្មាស់​គេ​ណាស់​លោក​អើយ​។​

1