ភ្នំពេញ៖ បុរស២ជិះម៉ូតូកង់៣លក់ពង់ទារកូនត្រូវរថយន្ដមួយគ្រឿងបុកយ៉ាងពេញទំហឹង បណ្ដាលបុរសម្នាក់រងរបួសធ្ងន់និងម្នាក់រងរបួសស្រាល ហេតុការណ៏នេះកើតឡើងការពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី២៤ខែសីហាឆ្នាំ២០១៤ តាមបណ្ដោយផ្លូវលេខ២៧១ស្រសព្វនិងផ្លូវព្រះមុនី្នវង្ស
ស្ថិតនៅក្នុង សង្កាត់ចតុមុខ ខណ្ឌចំការមន។
បុរសឈ្មោះ លឹម ភ័កត្ត្រ អាយុ ២៤ ឆ្នាំ មុខរបរជា លក់ពង់ទាកូននិង បុរសម្នាក់សន្លប់ស្ដូកស្លឹងជាភាគីម៉ូតូកង៣លក់ពង់ទារកូន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតបានឲ្យដឹងថាមុនពេល កើតហេតុគេបានឃើញម៉ូតូកង់៣លក់ពង់ទារកូន មួយគ្រឿងពាក់ស្លាកលេខ កណ្ដាល2Z3355 បើកបរដោយបុរស២នាក់ ធ្វើដំណើរបញ្ចាក់ផ្លូវព្រះមុន្នីវង្ស ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុកកើតហេតុផ្លូវប្រសបព្វ ក៏មានរថយន្ដមួយគ្រឿងម៉ាកកាំម៉ារី ពណ៌ប្រផេះ ពាក់ស្លាកលេខ ឃ7344ភព2 បើកបរដោយបុរសម្នាក់ជាជនជាតិអូស្ដ្រាលីនិងនារីម្នាក់ជាជនជាតិខ្មែរ ធ្វើដំណើរតាមបណ្ដោយ ផ្លូវ២៧១ កើតដៅពីលិចជិះយ៉ាងលឿនហើយបត់ឆ្វេងភ្លាមៗ (គោលបំណង់ចង់បត់ឡើងទៅស្ពាន អាកាស៏ក្បាលថ្នល់ )ទៅបុកជាមួយនិងម៉ូតូកង់៣ដែលកំពុងឆ្លងផ្លូវ យ៉ាងពេញទំហឹងបណ្ដាលឲ្យ ម្ចាស់ម៉ូតូកង់៣រងរបួសធ្ងន់និង ម្នាក់ទៀតរងរបួស ស្រាលម្នាក់ត្រូវរថយន្ដសាមុយបញ្ចូន ទៅសង្គ្រោះមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងនិងរក្សារទុកម៉ូតូកង់៣និងរថយន្ដនៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ។