រាជធានីភ្នំពេញ-មនុស្ស៤នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខចាប់វាយខ្នោះ យកទៅដាក់ទ្រុង បន្ទាប់ពីបានបង្កជម្លោះជាមួយក្រុមគ្រួសារលោកមេភូមិទឹកថ្លារហូតដល់ថ្នាក់ វាយក្មួយប្រុសម្នាក់របស់លោកមេភូមិបណ្តាលអោយរងរបួសដេកពេទ្យ ហេតុការណ៍នេះ បាន
កើតឡើងកាលពីវេលាម៉ោង៨នឹង១៥នាទីយប់ថ្ងៃទី២៤ខែសីហាឆ្នាំ២០១៤នៅក្រោយ ក្រសួងពាណិជ្ចកម្ម ទល់មុខផ្ទះលោកមេភូមិទឹកថ្លាតែម្តង់ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បុរសទាំង៤នាក់ដែលត្រូវកងរាជអាវុធហត្ថខណ្ឌសែនសុខធ្វើការឃាត់ខ្លួននោះទី១ឈ្មោះយឹម លាភ អាយុ២៩ឆ្នាំ ទី២ឈ្មោះយ៉ាន នី ២៧ឆ្នាំ ទី៣ឈ្មោះផន ឆវ័ន្ត អាយុ២៥ឆ្នាំ ទាំង៣នាក់ស្នាក់នៅ ផ្ទះជួលជាមួយគ្នានៅកន្លែងកើតហេតុខាងលើ ទី៤ឈ្មោះស៊ឹម វណ្ណះ អាយុ២២ឆ្នាំ ស្នាក់នៅ ផ្ទះជួលសង្កាត់កាកាប់ខណ្ឌពោធិ៍សែនជ័យ ទាំង៤នាក់ប្រកបមុខរបដើរទិញអេតចាយ ។ ចំណែក ក្មួយប្រុសលោកមេភូមិទឹកថ្លាដែលរងរបួសបែកក្បាលដេកពេទ្យនោះឈ្មោះគីម ហៀង អាយុ២២ឆ្នាំ មុខរបជាងជួសជុលរថយន្ត ស្នាក់នៅម្តុំកើតហេតុខាងលើ ។
តាមការអោយដឹងពីភាគីខាងអ្នកដើរទិញអេតចាយទាំង៤នាក់បានប្រាប់អោយដឹងថាមុនពេល កើតហេតុ ពួកគេទាំង៤នាក់បានអង្គុយផឹកស្រាបៀរនៅក្នុងផ្ទះជួលរបស់ខ្លួនតាំងពីរ ម៉ោង៥ល្ងាចរហូតដល់ម៉ោង៨យប់ទើបចប់ ហើយពេលផឹកចប់មានមិត្តភក្តិម្នាក់ឈ្មោះស៊ឹម វណ្ណះ បានជិះម៉ូតូចេញពីរផ្ទះជួលក្នុងគោលបំណង់ត្រលប់ទៅផ្ទះវិញនៅម្តុំផ្សារសិនជូរីផ្លាហ្សា ដោយ ជិះម៉ូតូចេញពីរមុខផ្ទះជួលមិនទាន់បាន១០០ម៉ែត្រផងស្រាប់តែមានយុវជន២នាក់ជាក្មួយប្រុសលោកមេភូមិទឹកថ្លាបានហៅអោយមិត្តភក្តិគាត់ឈប់ម៉ូតូរួចក៏វាយទៅលើមិត្តភក្តិគាត់តែម្តង់ធ្វើអោយមិត្តភក្តិរបស់គាត់ភ័យស្លោនស្លោរស្មានតែថាត្រូវចោរវាយប្លន់យកម៉ូតូក៏បានស្រែកអោយពួកគាត់ជួយ ឃើញ ដូចនោះពួកគាត់បានរត់ទៅជួយហើយក៏បានវាយតបគ្នាទៅវិញទៅមកជាមួយក្មួយប្រុសលោកមេភូមិ ទាំង២នាក់នោះ ហើយពេលកំពង់វាយតប់គ្នាបណ្តាលអោយក្មួសប្រុសលោកមេភូមិទឹកថ្លាម្នាក់ ឈ្មោះគីម ហៀង អាយុ២២ឆ្នាំបានរងរបួសបែកក្បាល ពេលនោះស្រាប់តែលេចមុខលោកមេភូមិទឹក ឈ្មោះសំ ស៊ីថា បានរត់ចេញពីក្នុងរថយន្តមួយគ្រឿងដោយដៃមានកាន់កាំភ្លើងខ្លី១ដើម បានមក សំម្លុតគំរាមរកបាញ់ពួកគាត់ទាំង៤នាក់ នឹងធ្វើការឃាត់ខ្លួនពួកគាត់ទាំង៤នាក់អោយនៅកន្លែង រងចាំសមត្ថកិច្ចមកដល់ ។ពួកគាត់ទាំង៤នាក់បានបន្តទៀតអោយដឹងទៀតថាពេលនោះប៉ូលីស ប៉ុស្តិ៍ទឹកថ្លា២នាក់ បានទៅដល់កន្លែងហេតុហើយពេលប៉ូលីសកំពង់ធ្វើការសួរនាំពួកគាត់ ទាំង៤នាក់នោះ ស្រាប់តែលេចមុខមនុស្ស១ក្រុមមានគ្នាប្រមាណ១០នាក់ដែលគេស្គាល់ច្បាស់ថា ជាគ្រួសារលោកមេភូមិទឹកថ្លាបានដើរមកវាយលើពួកគេទាំង៤នាក់ដោយមិនខ្លាចសមត្ថកិច្ចដែលកំពង់ធ្វើការសួរនាំបន្តិចឡើយ ទើបបង្កអោយមានភាពភ្ញាក់ផ្អើលដល់កងរាជអាវុធហត្ថខណ្ឌសែនសុខ ដែលនៅឈរមើលនៅក្បែរៗនោះឃើញបានទៅធ្វើការអន្តរាគមន៍ដេញចាប់តែបែបជាមកចាប់បានតែ ពួកគាត់ទាំង៤នាក់ហើយវាយខ្នោះពួកគាត់ថែមទៀត ឯលមនុស្ស១ក្រុមប្រមាណ១០នាក់ ជាក្រុមគ្រួសារលោកមេភូមិទឹកថ្លានោះវិញគ្មាននរណាហ៊ានឃាត់ខ្លួននឹងចាប់វាយខ្នោះឡើយ បើទោះបីជាពួកគាត់ប្រឹងស្រែកប្រាប់ថាពួកគាត់ជាជនរងគ្រោះត្រូវគេវាយយ៉ាងណាក៏ដោយ។ តែបើតាមការអោយដឹងពីលោកសំ ស៊ីថា ជាមេភូមិទឹកថ្លាបានអោយថាមុនពេលកើតហេតុ លោកបានកំពង់ជិះឡានត្រឡប់មកពីរធ្វើការស្រាប់តែបុរសទាំង៤នាក់នោះកំពង់វាយក្មួយប្រុស របស់គាត់ម្នាក់ឈ្មោះគីម ហៀង បណ្តាលអោយបែកក្បាលហូរឈាមស្រោមពេញខ្លួនឃើញដូច នោះគាត់ក៏ចូលទៅឃាត់ពួកគេតែដោយមិនស្តាប់គាត់ក៏បានទាក់ទងទៅសមត្ថកិច្ចអោយជួយចុះមក អត្តរាគមន៍នៅលមកន្លែងកើតហេតុតែម្តង់ទៅ ហើយពេលសមត្ថកិច្ចមកដល់គាត់ក៏បានបញ្ចូនក្មួយប្រុស របស់គាត់ដែលរងរបួសនោះទៅសង្គ្រោះនៅមន្ទីរនៅក្បែរៗនោះ។ហើយគាត់ក៏មិនថាជម្លោះនោះផ្តើមចេញពីរឿងអ្វីដែល។ក្រោយពេលកើតហេតុកងរាជអាវុធហត្ថខណ្ឌសែនសុខបានបញ្ចូនខ្លួនបុរសទាំង ៤នាក់យកទៅធ្វើការសាកសួរនៅទីបញ្ចាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕