ដោយឆ្លងតាមរយៈពេលអស់៦សប្តាហ៍កន្លងមកនេះ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ក្នុង កិច្ចប្រជុំពិគ្រោះយោបល់ អ្នកស្ម័ត្រចិត្តអន្តរជាតិ ក្រោមកិច្ចចាត់ចែងរបស់សហព័ន្ធទូរគមនាគមន៍អន្តរជាតិ និង ភ្នាក់ងារ ជាតិ សង្គមព័ត៌មានវិទ្យា នៃសាធារណរដ្ឋកូរ៉េ
ទើបថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០១៤នេះ ត្រូវបានធ្វើការបូកសរុបបញ្ចប់ កម្មវិធីអ្នកស្ម័ត្រចិត្តអន្តរជាតិ ក្រោមវត្តមានរបស់លោក សួន ណយ អនុប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ និង បច្ចេក វិទ្យាទូរគមនាគមន៍ និង ព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និង លោក WISIT ATIPAYAKOON តំណាងសហព័ន្ធទូរគមនាគមន៍អន្តរជាតិ ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក និងលោក ហុង ប៊ុនធី ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ។
កិច្ចប្រជុំបូកសរុបនេះក្នុងគោលបំណងដើម្បីស្វែងយល់ពីជំនាញផ្សេងៗ ចែករំលែកផ្លាស់ប្តូរបទពិសោធន៍ដល់គ្នាទៅវិញទៅមក ត្រៀមទទួលអ្នកស្ម័គ្រចិត្ត ចងក្រងនូវឯកសារស្តីពីបទពិសោធន៍សកម្មភាពអ្នកស្ម៍គ្រចិត្ត ទុកដើម្បីផ្ទេរចំណេះជំនាញដល់អ្នកជំនាន់ក្រោយ។
តាមការបញ្ជាក់របស់លោក សួន ណយ អនុប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ និង បច្ចេកវិទ្យាទូរគមនាគមន៍ និង ព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ អំពីវត្តមានចូលរួម របស់អស់លោក លោកស្រីជាប្រធានមន្ទីរ ប្រៃសណីយ៍មកពីខេត្ត កំពង់ស្ពឺ ខេត្ត ព្រះសីហនុ ពោធិសាត់ បាត់ដំបង និង ខេត្តកំពង់ធំ និង អ្នកស្ម័ត្រ បន្ទាប់ពីធ្វើការ ត្រឡប់ពីការបំពេញបេសកកម្ម ក្នុងការចុះបង្រៀងវិស័យព័ត៌មានវិទ្យា ដល់សិស្ស និស្សត និង មន្ត្រីរាជការ នៃខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា និង បណ្តាប្រទេសនានា ។ ក្នុងនោះមកពី NIPTICT ចំនួន១ក្រុម និង មកពីបណ្តាមន្ទីរ ប្រៃសណីយ៍មកពីខេត្ត កំពង់ស្ពឺ ខេត្ត ព្រះសីហនុ ពោធិសាត់ បាត់ដំបង និង ខេត្តកំពង់ធំ ចំនួន៥ក្រុម មកពីព្រឹទ្ធសភា ជាតិ ៣ក្រុម និង មកពីបណ្តាប្រទេសឡាវ ២ក្រុម , ប្រទេសឥណ្ឌូនេស៊ី ២ក្រុម , ប្រទេស ម៉ុងហ្គោលី ២ក្រុម ប្រទេស ណេប៉ាល់ ១ក្រុម និង ប្រទេស ស្រីសង្កា ២ក្រុម ដែលមានអ្នកស្ម័ត្រចិត្តសរុបចំនួន ៧២នាក់ ដែលបានមកជួបជុំគ្នា ក្នុងពិធីបិទវគ្គ វាយតម្លៃ និង បូកសរុបប្រចាំឆ្នាំ២០១៤ ។ ក្នុងឱកាសនោះលោក សួន ណយ ក៏បានធ្វើការថ្លែងអំណរ គុណចំពោះសហព័ន្ធ ទូរគមនាគមន៍អន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និង ក្រុមអ្នកស្ម័ត្រចិត្តសង្គមព័ត៌មានវិទ្យាកូរ៉េ ដែលបាន ចំណាយពេលវេលារយៈពេល៦សប្តាហ៍ ចុះមកធ្វើការបណ្តុះបណ្តាល ចែករំលែកនូវបច្ចេកវិទ្យាលើវិស័យ ICT ជូនដល់សិស្ស និស្សិត មន្ត្រីរាជការកម្ពុជា ឲ្យកាន់តែយល់ច្បាស់ពីប្រព័ន្ធ ICT ។ ដោយបច្ចុប្បន្ននេះភាពរីកចម្រើនផ្នែកបច្ចេក វិទ្យា បានកំពុងបោះជំហានទៅមុខ ដែលធ្វើឲ្យយើងគ្រប់គ្នា ទាមទានូវចំណេះដឹងទាំងនេះផងដែរ ។ លោក សួង ណយ ក៏បានសម្តែងការចាប់អារម្មណ៍ផ្ទាល់ខ្លួននិងបានចងចាំជានិច្ចថាមនុស្សកើតមកត្រូវតែស្លាប់ទៅវិញមុននឹងស្លាប់ត្រូវចែករំលែកចំណេះដឹងនិងចំណេះធ្វើចងក្រងជាឯកសារឬក៍បង្ហាត់ពន្យល់ណែនាំដល់អ្នកជំនាន់ក្រោយនូវចំណេះវិជ្ជាណាដែលយើងមាននិងចងក្រងទុកសម្រាប់អ្នក្រោយរៀនសូត្រស្រាវជ្រាវបន្ត។
មានប្រសាសន៍នោះលោក WISIT ATIPAYAKOON តំណាងសហព័ន្ធទូរគមនាគមន៍អន្តរជាតិ ប្រចាំតំបន់ អាស៊ី ប៉ាស៊ីហ្វិក ក៏បានគូសបញ្ជាក់ថា ការបិទវគ្គ និងបូកសរុប វាយតម្លៃ ប្រចាំឆ្នាំ២០១៤នេះ ក៏បានការរកឃើញនូវ ចំណេះដឹងមួយចំនួន ដែលក្រុមអ្នកស្ម័ត្រយើងទទួលបាន នៅតាមមូលដ្ឋានក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចតាម បណ្តាប្រទេសមួយចំនួន ដែលកាន់តែធ្វើឲ្យវិស័យ ICT មានការរីកចម្រើនទៅមុខទៀតផងដែរ ។ ក្រោយពីបានសិក្សាស្វែងយល់និងផ្លាស់ប្តូរបទពិសោធដល់គ្នានិងគ្នា ក្រុមនិស្សិតនឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមលើមុខជំនាញនិងមានលទ្ឋភាពងាយស្រួលរកការងារធ្វើនិងអាចជួយបណ្តុះបណ្តាលប្អូនៗនិស្សិតជំនាន់ក្រោយបន្តទៀត ៕