ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញជាអធិបតី ពិធីពន្លត់ទៀនជ័យ ខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាថ្ងៃកំណើតកងយោធពល ខេមរភូមិន្ទ

0

ប៉ៃលិន ៖ រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូល ដ្ឋាន ខេត្ត ប៉ៃលិន បានអញ្ជើញពន្លត់ទៀនជ័យ ខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) ដែលប្រារព្ធធ្វើឡើងនៅក្នុងបរិវេណ វិមានឯករាជ្យ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ពិធីនេះមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រ ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ជុំវិញ ខេត្ត កងកម្លាំង ប្រដាប់ អាវុធ ទាំង បីប្រភេទ ប្រជាពលរដ្ឋ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត ក្រុមយុវជនកាយឬទ្ធិ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នោះផងដែរ។
សូមរំលឹកថា ថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះជាថ្ងៃប្រវត្តិសាស្រ្តដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះបរមរតនៈកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា។ ថ្ងៃនេះប្រជាពលរដ្ឋខ្មែរមានតែអំណរសាទរ និងក្តីសប្បាយរីករាយចំពោះមោទនៈភាពជាតិ ដែលមិនត្រូវឲ្យមានអ្វីមករំខានដល់សេចក្តីសុខ និងសន្តិភាពរបស់កម្ពុជាតទៅទៀតឡើយ ហើយការរៀបចំពិធីអបអរសាទរដល់ថ្ងៃជាប្រវត្តិសាស្ត្រនេះ បង្ហាញឲ្យឃើញពីការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីរបស់ប្រជាជាតិកម្ពុជាផងដែរ។
សូមបញ្ជាក់ថា បារាំងបានដាក់អាណានិគមន៍លើដែនដីសុវណ្ណភូមិ អស់រយៈពេលជិតមួយសតវត្សរ៍ ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ៕