​​​យុទ្ធនាការ​ហ្វឹកហាត់​ត្រៀម​ជួយសង្គ្រោះ​ជនរងគ្រោះ​ទឹកជំនន់រ​បស់​កងរាជអាវុធហត្ថ​កំពង់ធំ

0

កំពង់ធំៈ កិច្ចប្រតិបត្តិការ​ហ្វឹកហាត់ ត្រៀម​សម សម្រាប់​ការចុះ​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ ដោយសារ​ទឹកជំនន់ ក្រោម​ការចង្អុលបង្ហាញ​និង​ដឹកនាំ​ផ្ទាល់​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ថុល មេបញ្ជាការ​កង​រាជ អាវុធហត្ថ​ខេត្តកំពង់ធំ និង​លោក​វរៈសេនីយ៍ត្រី ឃុន ប៊ុន​ហូ មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​ស្ទោង ចុះ​អនុវត្តន៍​ហ្វឹកហាត់​ជាក់ស្តែង នៅ​ចំនុច​( ស្ទឹង​នាង​ស​ល្ងាច )​ស្ថិតនៅ​ភូមិ នាង​ស​ល្ងាច ឃុំ កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ ដោយមាន​ការចូលរួម ពី​កំលាំង​កងរាជអាវុធហត្ថ គ្រប់​ស្រុក​ក្រុង ចូលរួម​សរុប​៧៥​នាក់ កាលពី​ព្រឹក​ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៤​។​ ​Image1

សកម្មភាព​ដឹកនាំ​កម្លាំង​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ថុល ត្រូវបានធ្វើ​កិច្ចប្រតិបត្តិការ​ណ៍ ដោយ​សកម្មភាព​ជាក់​ដូច​ពិតៗ ដើម្បី​ឲ្យ​មន្ត្រី​ដែល​ស្ថិតនៅក្នុង​ការហ្វឹកហាត់ មានការ​យល់ដឹង​កាន់តែច្បាស់ នូវ​បទពិសោធន៍ ក្នុងការ​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ ដែល​កំពុងតែ​ត្រូវការ​ជួយសង្គ្រោះ មិនតែប៉ុណ្ណោះ​ការហ្វឹកហាត់​នេះ ត្រូវបាន​រៀបចំ​នូវ​ទីទួល​សុ​វត្តិភាព បោះតង់​កៅស៊ូ​សម្រាប់​ជា​ជម្រក​ស្នាក់នៅ​បណ្តោះអាសន្ន ជាច្រើន​តង់ មាន​ការធ្វើ​ម្ហូបអាហារ និង​មាន​សកម្មភាព​គ្រូពេទ្យ​ជំនាញ បង្គន់​អានា​ម័​យ និង​ការព្យាបាល តង់​សង្គ្រោះ​រួម ទិដ្ឋភាព​ទាំងនេះ បាន​សម្តែង​ចេញ​ដូច​សកម្មភាព​ពិតៗ នៅ​និង​គោលដៅ ។​ ​Image2

ការហ្វឹកហាត់​នេះ ត្រូវបាន​ចូលរួម សហការ​ពី​សំណាក់​ប្រជាពលរដ្ឋ ក្នុងការ​សម្តែង​ធ្វើជា​ជនរងគ្រោះ​ដែល កំពុងតែ​ប្រឈម​និង​គ្រោះមហន្តរាយ ដោយសារ​ទឹកជំនន់ សកម្មភាព​ដ៍​រហ័សរ​ហួន របស់​កម្លាំង​កង​រាជ​អាវុធ ហត្ថ​ខេត្តកំពង់ធំ បានបញ្ជាក់​ពី​ការ​ស្ទាត់ជំនាញ ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត មនុស្ស​ចាស់ ស្ត្រី កុមារ​ពី​ចំនុច​គ្រោះថ្នាក់ ជាពិសេស​ការជួយ​សង្គ្រោះ​ជនរងគ្រោះ ដែល​កំពុងតែ​លង់ទឹក និង​ការជួយ​អាយុជីវិត​បឋម នៅ​នឹង​ទឹក​និង​ការដឹកជញ្ជូន​មកកាន់​ទីទួល​សុ​វត្តិភាព សកម្មភាព​ទាំងនេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការ​សាមគ្គី​គ្នា រួមសុខ​រួមទុក្ខ​របស់​ប្រជាពលរដ្ឋ ។​ ​Image3

លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ដោយមាន​ការណែនាំ​និង​ចង្អុលបង្ហាញ​ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ផ្កាយ​មាស​បួន សៅ សុខា មេបញ្ជាការ​ង​កងយោធពល​ខេមរៈភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​កងរាជអាវុធហត្ថ​ខេត្ត​ក្រុង មាន ការយកចិត្តទុកដាក់ រួមសុខ​រួមទុក្ខ​ផ្សារ​ជាមួយ​ប្រជាពលរដ្ឋ និង​ជួយសង្គ្រោះ​អាយុជីវិត នៅពេលដែល​ទទួល រងគ្រោះ​ដោយសារ​ទឹកជំនន់ ឬ​គ្រោះមហន្តរាយ​ផ្សេៗ​ពី​ធម្មជាតិ ។ ​Image4

ក្នុងនោះដែរ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ថុល បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ប្រយ័ត្នប្រយែង កូន ចៅ និង​សត្វពាហនៈ ដែល​អាច​និង​ប្រឈម​និង​គ្រោះមហន្តរាយ​ដោយសារ​ទឹកជំនន់ និង​សូម​ឲ្យ​ជួយផ្តល់ ពត៌មាន​ពី​ប្រជាពលរដ្ឋ​ណា​រងគ្រោះ ដោយសារ​ទឹកជំនន់ មក​កងរាជអាវុធហត្ថ​គ្រប់​ស្រុក​ក្រុង ឬ​អាជ្ញាធរ​ដែល​នៅ​ជិត​បំផុត ដើម្បី​ចាត់វិធានការ​ជួយសង្គ្រោះ​អាយុជីវិត ។ Image10 Image9 Image8 Image7 Image6 Image5