អាជីវករលក់អំបុក និងដាល់អំបុក នៅឃុំសាន់គរ ស្រុកកំពង់ស្វាយ អាចរកចំណូលបាន១ថ្ងៃពី ១០ម៉ឺនរៀល ដល់២០ម៉ឺនរៀល បន្ទាប់ពីដំណើរការលក់ឡើងវិញ

0

(កំពង់ធំ)៖ ប្រជាសិករ ក៏ជាអាជីវករបាននាំគ្នា បើកដំណើរការដាលអំបុក ជាន់ក្តឿង និងលក់អំបុកឡើងវិញហើយ ក្រោមពីបានទទួលការចាក់វ៉ាក់សាំងការពារមេរោគកូវិដ១៩ រួចរាល់ ហើយសព្វថ្ងៃធូរស្បើយនៃការឆ្លងមេរោគមួយនេះផងដែរ។
ប្រជាសិករ ក៏ជាអាជីវករ ដាលអំបុក ជាន់ក្តឿង និងលក់អំបុក ស្ថិតនៅក្នុងឃុំសាន់គរ«ខ» ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលរស់នៅអបសងខាងផ្លូវជាតិលេខ៦ ទឹកដីជាប់បឹងទន្លេសាប បាននាំគ្នាដាល់អំបុកជាហូរហែ។អ្នកធ្វើដំណើរឆ្លងកាត់ទីនោះតែងតែនាំគ្នាឈប់ដំណើរបន្តិចដើម្បីទិញអំបុកថ្មីៗ ដែលទើបដាល់បានមកទទួលទាន។
អាជីវករបានលើកឡើងថា ក្រោយពីមានការផ្អាកលក់អំបុកនេះ អស់រយះជាង ១ឆ្នាំហើយ ខណះពេលមេរោគកូវិដ១៩ កំពុងរីករាលដាលខ្លាំងក្នុងប្រទេសកម្ពុជា ក៏ដូចនៅសកលលោកផងដែល រហូតពួកគាត់បានផ្អាកលក់ដូរ ប្រឈមខ្លាំងបញ្ហាសេដ្ឋកិច្ចគ្រួសារផងដែរ ព្រោះតែខ្លាចមេរោគមួយនេះ ។
អាជីវករដាលអំបុក ជានក្តឿង និងលក់អំបុកបានបន្ថែមថា ពេលនេះសម្តេចតេជោ ហ៊ុន សែន បានបើកដំណើរការប្រទេសវិញ និងបានបើកកន្លែងកម្សាន្ត រមណីដ្ឋាននានាក្នុងប្រទេសកម្ពុជាវិញ ដូច្នេះបង្កអោយមានភ្លៀវ មានអ្នកដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៦ ហើយភ្ញៀវទាំងអស់ប្រមាណជា៣០ភាគរយបានឈប់ចតទិញអំបុករបស់ពួកគាត់យកទៅទទួលទាន ។
អាជីវករបានបញ្ជាក់ថា ចាប់តាំងពីដំណើរការលក់ដូអំបុក ដាលអំបុល ជាន់ក្តឿងឡើងវិញ អាចរកចំណូលបានក្នុង ១ថ្ងៃប្រមាណជា១០ម៉ឺនរៀល ទៅ ២០ម៉ឺនរៀល រហូតដាលអំបុក និងជាន់ក្តឿងបាន ២០០កំប៉ុង ទៅ៥០០កំប៉ុង ក្នុង១ថ្ងៃផងដែរ។ ហើយពេលនេះក៏ភ្ញៀវ និងអតិថិជនតាមស្រុក ខេត្ត រាជធានីភ្នំពេញបានបញ្ជាទិញជាហូរហែ ។
អាជីវករដាលអំបុក ជាន់ក្តឿង និងលក់អំបុកបានបញ្ជាក់ថា អំបុកទាំងអស់នេះយើងបានយកស្រូវពូជល្អៗដូចជា ស្រូវក្រអូប ស្រូវសែនក្រអូប ស្រុវដំណើប ស្រូវហាបួន ស្រូវផ្ការំដួល ស្រូវផ្កាម្លិះ មកដាល់ ជាន់ក្តឿងយកមកលក់អំបុកជូនភ្ញៀវ ៕អត្ថបទ ធូ កែវមុន្នី