ខេត្តពោធិ៍សាត់ ៖ កិច្ចប្រតិបត្តិការខាងលើនេះដឹកនាំដោយស្នងការរងនគបាលខេត្តពោធិសាត់ទទួលបន្ទុកកណ្ដាលយុត្តិធម៌លោកឧត្តមសេនីយ៍ត្រី ម៉ូលីដា បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៣ វិច្ឆិកា ២០២១ នេះថាជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានខាងលើនេះមានឈ្មោះ រឿនរ៉ូ ភេទប្រុសអាយុ ១៥ ឆ្នាំរសនៅក្នុងភូមិស្ទឹងតូចសង្កាត់រលាបក្រុងនៅខេត្តពោធិ៍សាត់ ។
ការរងនគរបាលខេត្តពោធិ៍សាត់បានអោយដឹងបន្ថែមទៀតថាជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង ៩និង៤០នាទីព្រឹកថ្ងៃទី១៣វិច្ឆិការ២០២១នៅចំណុចវត្តកែវឧុត្តមហៅវត្តកណ្តាកផឹកនៅក្នុងភូមិគល់ទទឹងឃុំសន្ទៃ ស្រុកភ្នំក្រវាញខេត្តពោធិសាត់ ក្នុងកិច្ចប្រតិបត្តិការខាងលើសមត្ថកិច្ចដកហូតបានទូរស័ព្ទដៃ 2 គ្រឿងចិញ្ចៀនពេជ្រមួយវង់ម៉ូតូមួយគ្រឿងដែលជារបស់ជនរងគ្រោះមកវិញ ។
បច្ចុប្បន៍ជនសង្ស័យត្រូវបានឃាត់ខ្លួននៅការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីសាកសួរតាមនិតិវិធី ។
សូមបញ្ជាក់ផងដែរថាករណីឃាត់កម្មសម្លាប់មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្រុកវាលវែងខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង៣១នាទីថ្ងៃទី១០វិច្ឆិការ២០២១នៅចំណុចទួលគ្រោះស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយស្រុកវាលវែងខេត្តពោធិសាត់ ។
ជនរងគ្រោះឈ្មោះ សេងវិសាល ភេទប្រុសអាយុ៥២ឆ្នាំមានមុខរបរមន្ត្រីរដ្ឋបាលព្រៃឈើមានទីលំនៅភូមិពាលញែកសង្កាត់ផ្ទះព្រៃ.ក្រុងនិងខេត្តពោធិសាត់ ។
ជនសង្ស័យកាប់ទៅលើជនរងគ្រោះចំនួន៧កាំបិទបណ្តាលអោយដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងបន្ទុបដេកហើយយកនិងបានបាត់ចិញ្ចៀនពេជ្រ១វង់.ទូរស័ព្ទដៃ ២ គ្រឿងនិងម៉ូតូ១គ្រឿងផង ៕