ខេត្តសៀមរាប៖ រ៉ឺម៉កដឹកឈើមួយគ្រឿងចេញពីដេប៉ូត្រូវបាននាយរងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបញ្ជារឲ្យមេព្រៃផ្នែកបន្ទាយស្រីធ្វើការចាប់បញ្ជូន ខណះពេលម៉ូតូរ៉ឺម៉កដឹកឈើនោះទៅដល់មាត់បឹងទន្លេសាបហើយ ពុំមានលិខិតស្នាមត្រឹមត្រូវហើយរឹបអូសយកមកវិញ។ ហេតុការចុះចាប់ឈើនេះនៅម៉ោង១នឹង៣០នាទីថ្ងៃទី២៤ខែសីហាឆ្នាំ២០១៤ស្ថិតនៅមាត់ទន្លេសាបត្រង់ចំណុចក្រុមហ៊ុនសូជីងក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។
មន្ត្រីរដ្ឋបាលព្រៃឈើបន្ទាយស្រីបានឲ្យដឹងថា ក្រោយទទួលបាននូវបទបញ្ជារពីរថ្នាក់លើលោកក៏បានចុះទៅដល់មាត់ទន្លេសាបដែលម្ចាស់រ៉ឺម៉កបម្រុងទម្លាក់ឈើដាក់ទៅលើកាណូតប៉ុន្តែនៅពេលលោកចុះទៅដល់ភ្លាមម្ចាស់ឈើបានយកវិក័យប័ត្តមកបង្ហាញថារ៉ឺម៉កដឹកឈើនេះមានច្បាប់ចេញពីដេប៉ូឈ្មោះ(ស្រ៊ុនឡេងសៀក )ស្ថិតនៅភូមិកន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ មន្ត្រីរដ្ឋបាលព្រៃឈើបន្ថែមថាក្រោយពីរត្រួតពិនិត្យវិក័យប័ត្តរួចនឹងមានបទបញ្ជាពីថ្នាក់លើលោកក៍បាននាំយករ៉ឺម៉កដឹកឈើដែលសង្ស័យថា គ្មានច្បាប់នេះទៅរក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី។
មន្ត្រីរដ្ឋបាលព្រៃឈើបញ្ជាក់ថា ឈើដែលត្រូវបានចាប់នេះគឺ ឈើគគីដែលជាឈើលេខ១ ហើយមានមុខកាត់ទទឹង(០,៦តឹក)បណ្ដោយ៤ម៉ែត្រសរុប១០សន្លឹកស្មើនឹង១ម៉ែត្រគូប៤ផ្លាន។ មន្ត្រីរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដែលបានបញ្ជាផ្ទាល់ថ្លែងប្រាប់ឲ្យដឹងថា ក្រោយពីរធ្វើការត្រួតពិនិត្យទៅលើរ៉ឺម៉កដឹកឈើ នឹង វិក័យប័ត្តនោះឃើញថា ជាវិក័យ ប័ត្ត(ប៉ម) ដូច្នេះសមត្ថកិច្ចជំនាញត្រូវតែធ្វើការរឹបអូសតាមច្បាប់ព្រៃឈើដើម្បីយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី។ ចំណែករ៉ឺម៉កដែលជាមធ្យោបាយដឹកជញ្ជូនឈើនេះត្រូវជំនាញលើកលែងតែធ្វើការផាកពិន័យរួចទើប ប្រគល់ឲ្យម្ចាស់ដើមវិញ៕