ក្រុងប៉ោយប៉ែត៖ ក្រុមរថយន្តតាក់ស៊ី នាំគ្នាផ្ទុះកាងតវ៉ាទាំងព្រឹករឿងប៉ូលិសដេញអោយចាប់ម៉យនៅក្នុងចំណតរថយន្ត ប៉ុន្តែក្នុងចំណតនោះតូច ហើយចង្អៀត និងគ្មានម៉យទៀតនោះ ទើបពួកគាត់លើកគ្នាមកតវ៉ាតែម្តង។ សូមបញ្ជាក់ដែលថា ហេតុការខាងលើនោះ គឺកើតមាននៅក្នុងម៉ោង៨ ១០នាទីព្រឹក ថ្ងៃទី២៥
ខែសីហា ឆ្នាំ២០១៤ ក្នុងសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្របពេលដែលអស់លោកក្រុមប៉ូលិស បាននាំគ្នាទៅកៀងគោក្រុមរថយន្តចាប់ភ្ញៀវបែបអាណាធិបតេយ្យ តាមដងផ្លូវជាតិលេខ៥ ទាំងព្រឹកទាំងល្ងាច បង្កអោយប៉ះពាល់ដល់វិស័យទេសចរណ៏ទៀតនោះ ទើបសមត្ថកិច្ចសម្រេចដេញ អោយចូលបេនតែម្តងទៅ។
តាមការលើកឡើងរបស់ក្រុមតវ៉ា ដែលរត់តាក់ស៊ីនោះ និយាយត្រង់ៗចំពោះមុខលោក ចៅហ្វាយក្រុងថា បើអោយពួកគាត់ចូលបេន តើបេនឡាននោះនៅឯណា ហើយអាចអោយពួកគាត់ចូលទៅចាប់ភ្ញៀវបានដែរ ឬអត់ អ្នកតវ៉ានោះបន្តទៀតថា កន្លងទៅមានមេខ្យល់យកពលករ មកលក់សំបុត្រអោយថ្លៃកប់ពពក រួចក្រុមបេនឡាននោះ ហៅតៃកុងតាក់ស៊ីមកដឹកពលករក្នុងម្នាក់គេអោយ១០០បាត រួចគេចោទក្រុមរថយន្តទាំងនោះ ជាមេខ្យល់លក់សំបុត្រ ជូនពលករថ្លៃ ចុះហេតុអ្វីបានជាអស់លោកមិននាំគ្នាចុះ ទៅបង្គ្រាប កាតវ៉ានោះបន្តទៀតថា បើអស់លោកដេញចាប់តែរថយន្តតាក់ស៊ីអោយចូលបេន ចុះរថយន្តក្រុងដែលចោទចាប់ម៉យលើផ្លូវ ហេតុអ្វីបានជា ប៉ូលិសមិនព្រមដេញផង ក្រុមតវ៉ាទាំងនោះជំរាបជូនលោកចៅហ្វាយក្រុងខ្លាំងៗថា បើធ្វើមិនយុត្តិធម៏ គឺមិនបាច់ធ្វើក៏បានដែរ នាំតែខ្មាស់ខ្មោច។
លោកងោម៉េងជ្រូង អភិបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា អាជ្ញាធរត្រូវតែរាបចំសណ្តាប់ធ្នាប់បែបនេះ ដើម្បីកែលម្អ សោភណ័ភាពក្រុង ដូចឆ្នេះសូមបងប្អូនចូលទៅរកម៉យ នៅក្នុងបេនដែលមានស្រាប់ចុះ លោកបានបញ្ជាក់ទៀតថា ដំបូងគឺគេធ្វើអាតូចមុន ក្រោយមកទើបធ្វើអាធំ តាមដំណាក់កាលរបស់វា ប៉ុន្តែអ្វីដែលសំខាន់ គឺបងប្អូនត្រូវតែចូលរួមរាបចំសណ្តាប់ធ្នាប់ អោយបានល្អជាមួយអាជ្ញាធរ ដើម្បីសុខភាពល្អ សណ្តាប់ធ្នាប់ល្អទាំងអស់គ្នា៕




































